ឈ្មួញរកស៊ីបទល្មើសព្រៃឈើជាច្រើនកំពុងតែជ្រកក្រោមស្លាកក្រុមហ៊ុនសម្អាតដីសម្បទានសង្គមកិច្ច

ចែករំលែក៖

ខេត្តព្រះវិហារ៖ តាមសេចក្ដីរាយការណ៍ពីស្រុកជាំក្សាន្ដខេត្តព្រះវិហារមកថា សព្វថ្ងៃនេះមានក្រុមឈ្មួញរកស៊ីជួញឈើលេខពីរជាច្រើននាក់កំពុងតែធ្វើអាជីវកម្មប្រមូលទិញឈើយ៉ាងអនាធិបតេយ្យដោយជ្រកក្រោមស្លាកក្រុមហ៊ុនPPPTដែលទទួលបានអាជ្ញាប័ណ្ណសម្អាតដីសម្បទាន សង្គមកិច្ចគ្រួសារកងទ័ពដែលមានទីតាំងស្ថិតនៅក្នុងភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

...

យោងតាមសេចក្ដីរាយការណ៍ច្បាស់ការណ៍មួយបានឲ្យដឹងថាក្រុមឈ្មួញបានធ្វើអាជីវកម្មប្រមូលទិញឈើនិងដឹកជញ្ជូនឆ្លងខេត្តបានយ៉ាងអនាធិបតេយ្យគឺពឹង ផ្អែកទៅលើច្បាប់ប៉េសេពីក្រុមហ៊ុនខាង លើដោយមានការឃុបឃិតគ្នាជាមួយមន្ត្រីរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ដ។

ឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រោយពីរូបគាត់បានដើរប្រមូលទិញឈើដាក់ពេញរថយន្ដរួចហើយត្រូវទិញប៉េសេពីក្រុមហ៊ុនPPPTដោយក្នុង២៤ម៉ែត្រគូបតម្លៃ ៥០.០០ដុល្លារចេញដោយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ដទើបមានសុវត្ថិភាពតាមផ្លូវ ។ លោកបញ្ញានាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ដបានបញ្ជាក់ថា លោកកាត់ប៉េសេទៅលើតែឈើស្របច្បាប់គឺ ប្រភេទឈើដែលអារដោយរណាររ៉ៃ ។

ប៉ុន្តែទោះជាយ៉ាងណាឈើដែលអារ ដោយរណារយន្ដពីគ្រប់តំបន់អនាធិប តេយ្យ ដែលបែកការណ៍ត្រូវឈ្មួញទម្លាក់ ទុកចោលហើយត្រូវបានរដ្ឋបាលព្រៃឈើប្រមូលកាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានចំនួន២៥ម៉ែត្រគូបដែលម្ចាស់ឈើ អះអាងថាបានទិញប៉េសេពីក្រុមហ៊ុនរួចហើយក្នុងតម្លៃ៥.០០០ដុល្លារ ។

រហូតដល់ពេលបែករឿងលោកភ័ណ្ឌដែលម្ចាស់ឈើអះអាងថាជាម្ចាស់ក្រុមហ៊ុនបែរជាមិនហ៊ានចេញមុខទទូលខុសត្រូវ ដោយទុកឲ្យជំនាញចាប់ប្រមូលរបស់គាត់អស់ ៕

VID-20160730-WA0001_20160730-10461564

VID-20160730-WA0000_20160730-10455747

ដោយ៖ ប៉ែន នួន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print