នគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យ២នាក់ពេលកំពុងល្បាតលើផ្លូវលំ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មំុធ្វើការល្បាតនិងឃាត់ខ្លួនបាននៅលើផ្លូវលំ។

...

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្នុងភូមិប្រធាតុ ឃុំស្រឡប់ ខេត្តត្បូងឃ្មំុ។

អធិការរងទទួលផែនព្រហ្មទណ្ឌនគរបាលស្រុកត្បូងឃ្មំុ លោក ឡុង សារិន បានបញ្ជាក់ឲ្យបានដឹងថា ជនសង្ស័យខាងលើទី១ ឈ្មោះ កែម ពិសី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទួលពោធិ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ទី២ ឈ្មោះ វ៉ាន ពៅ អាយុ ២០ឆ្នាំ ភេទប្រុស នៅភូមិពោធិ៍ព្រឹក្សកើត ឃុំដូនតី ស្រុកពញាក្រែក។ លោកបន្តថា ក្នុងប្រតិបត្តការនេះ កំលាំងនគរបាលជំនាញបានដកហូតបានម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន ចំនួន ៤កញ្ចប់ តូច ម៉ូតូវ៉េវឆ្លាម ១គ្រឿង និងទូរស័ព្ទ ម៉ាកណូគា ចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕

image

image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print