គួរឲ្យអាសូរ​ ជីដូនពិការភ្នែកនិងចៅកំព្រា២នាក់កំពុងដង្ហើយស្វែងរកជំនួយបន្ទាន់ពីសប្បុរសជន ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយពិបាករស់នៅបំផុត

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ លោកយាយមេម៉ាយពិការភ្នែក រស់នៅជាមួយចៅចំនួន២នាក់ ក្នុងខ្ទម កំសត់ហើយទ្រុឌទ្រោមធ្លុះធ្លាយ កំពុងដង្ហើយស្វែងរកជំនួយពីសប្បុរសជនជាបន្ទាន់ព្រោះគាត់និងចៅកំពុងអត់អាហារនិងប្រាក់ដើម្បីចិញ្ចឹមជីវិតខ្លួនគាត់និងចៅទៀតផង។

...

លោកយាយបាន លើកដៃសំពះសុំឱ្យសម្តេចតេជោហ៊ុនសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងលោកស្រីឧកញ៉ា ដែលជាសប្បុរសជនទាំងអស់មេត្តាជួយផ្តល់ អំណោយ និងថវិកា ជួយដល់រូបគាត់ដោយសេចក្ដី អាណិតអាសូរផង ព្រោះពេលនេះរូបលោកយាយកំពុង អស់សង្ឃឹម ក្នុងការចិញ្ចឹម ជីវិតខ្លួនគាត់និងចៅទាំងពីរ របស់គាត់ ក្នុងការរកម្ហូបអាហារ និងប្រាក់ដើម្បីចិញ្ចឹមចៅសិក្សារៀនសូត្រ ទៅពេលខាងមុខទៀត។

លោកយាយ បានរៀបរាប់ប្រាប់ថា លោកយាយឈ្មោះ ជន លី អាយុ៦៩ ឆ្នាំ ពិការភ្នែកទាំងសងខាង រស់នៅជាមួយចៅ២ នាក់នៅក្នុងផ្ទះខ្ទមទ្រុឌទ្រោម និងធ្លុះធ្លាយ ពុកផុយ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កំពុងស្វែងរកជំនួយបន្ទាន់ព្រោះគាត់និងចៅ ពុំមាន ម្ហូបអាហារ បរិភោគ ហើយនិងផ្ទះ ពុកផុយ ធ្លុះធ្លាយពិបាករស់នៅ។ ចំណែកម្ហូបអាហារ លោកយាយបានពី ញាតិជិតខាង គេឱ្យអង្ករ និងប្រាក់តិចតួច ជួនហូបឆ្អែតនិងជួនហូបមិនឆ្អែត ហើយនៅពេលចំអិន ម្ហូប ចៅរបស់គាត់ជាអ្នកដាំសយកមកហូបគាត់បានត្រឹម ប្រាប់ឱ្យចៅធ្វើតាមតែប៉ុណ្ណោះ ព្រោះគាត់ពិការភ្នែក ។

លោកយាយ បានរៀបរាប់ប្រាប់ឱ្យដឹងថា រូបគាត់បានពិការភ្នែករយៈពេល៣ ឆ្នាំមកហើយ។លោកយាយគាត់ជាស្ត្រីមេម៉ាយមានកូនស្រីចំនួន ២ នាក់បានបែកបាក់គ្នាជាមួយប្តី ហើយទៅរកសីុនៅស្រុកឆ្ងាយ ជាយូរឆ្នាំមក ហើយ ក្នុងនោះក៏ មានកូនស្រីម្នាក់របស់គាត់ទៅធ្វើការនៅស្រុកថៃ។ សព្វថ្ងៃគាត់រស់នៅ ជាមួយនឹងចៅ ចំនួន២ នាក់ គឺ ទី១ចៅស្រី ឈ្មោះ ជង្រុក ឡូន អាយុ៨ ឆ្នាំជាសិស្សរៀនថ្នាក់ទី៣ និងចៅប្រុស ឈ្មោះ ជង្រុកជៀន អាយុ៥ ឆ្នាំ ។លោកយាយ គ្មានក្តីសង្ឃឹម ត ទៅទៀតទេគឺមានតែ លើកដៃ សំពះសូមឱ្យ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហើយនិងសប្បុរសជននានា មេត្តាជួយផ្តល់អំណោយផ្សេងៗ ដល់ រូបគាត់និងចៅផង ព្រោះមានតែ សម្តេច តេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង សប្បុរសជននោះទេ ទើប អាចជួយ ដល់រូបគាត់និងចៅៗ របស់គាត់បាន៕

image

image

image

image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print