អតីតតារាសម្តែង ហង្ស ផល្លីមធុរ៉ា​ ទទួលមរណៈភាពយ៉ាងកម្សត់

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងប្រុសល្បីឈ្មោះទស្សវត្សរ៍ទី៩០លោក ហង្ស ផល្លីមធុរ៉ា បានទទួលមរណៈភាពក្នុងវ័យ៥២ឆ្នាំហើយ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។ អ្វីដែលគួរសង្វែក និងកម្សត់គឺមុនពេលស្លាប់តារាសម្តែងរូបនេះមិនមានទ្រព្យសម្បត្តិសមរម្យទេគឺរស់នៅក្នុងផ្ទះជួលក្រោយពីចាញ់ក្តីអតីតភរិយា។

...

ក្នុងជីវិតជាតារាសម្តែង មហាជនដាក់រហស្សនាមឱ្យលោកហង្ស ផល្លីមធុរ៉ា ថាជា «ស្តេចអាប៉ោង» តាមរយៈការសម្តែងជាតួអង្គងប់នឹងល្បែងអាប៉ោងក្នុងខ្សែភាពយន្តរឿង «ជើងមេឃដាច់ស្រយាល» ។ លោកហង្ស ផល្លីមធុរ៉ា ជាតារាភាពយន្ត បានលាចាកពីពិភពសិល្បៈច្រើនឆ្នាំកន្លងមកហើយ បន្ទាប់ពីលោករៀបការជាមួយអាណិកជន និងក្លាយជាថៅកែរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបងក្នុងភាពស្តុកស្តុម្ភ ។ ប៉ុន្តែដោយវិបត្តិផ្ទៃក្នុងគ្រួសាររបស់លោក បានធ្វើឲ្យលោកបាត់បង់ទ្រព្យសម្បត្តិរហូតធ្លាក់ខ្លួនក្រីក្រ និងឈឺធ្ងន់ដេកនៅកន្ទេលដោយមិនខ្ចីរវីរវល់ស្នើសុំជំនួយពីមិត្តភក្តិ។

អ្នកស្រី ចាន់ តារាទី តារាសម្តែងរួមជំនាន់លោក ហង្ស ផល្លីមធុរ៉ា បញ្ជាក់ថា អ្នកស្រីទើបតែដឹងដំណឹងមរណៈភាពនេះទេ ខណៈដែលកន្លងទៅអតីតតារាសម្តែងខាងលើតែងគេចមុខពីមិត្តភក្តិ ហើយក៏បាត់ដំណឹងសូន្យឈឹងដែរ។ អ្នកស្រីបន្តតាមមិត្តរួមជំនាន់បញ្ជាក់ប្រាប់អ្នកស្រីថា ក្រោយពីចាញ់ក្តីអតីតភរិយាលោក ហង្ស ផល្លីមធុរ៉ាបានបាត់បង់ទ្រព្យសម្បត្តិអស់ពីខ្លួនធ្លាក់ខ្លួនក្រកម្សត់ រស់នៅផ្ទះជួលជាមួយប្រពន្ធក្រោយ និងមានមុខរបរជាអ្នកបើករថយន្តឲ្យគេ។ អ្នកស្រីបន្តថា ដោយសារជំងឺដុះសាច់ក្នុងខួរក្បាលដែលឈឺរ៉ាំរ៉ៃបានធ្វើឲ្យអតីតតារាសម្តែងរូបនេះស្លាប់បាត់បង់ជីវិត។ អ្នកស្រីបញ្ជាក់ដែរថា សពរបស់លោក ហង្ស ផល្លីមធុរ៉ា តម្កល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីនៅក្នុងបរិវេណវត្តសន្សំកុសល្យ។ អ្នកស្រីក៏អំពាវនាវឲ្យសិល្បករសិល្បការិនីក៏ដូចជាអ្នកគាំទ្រស្នាដៃសម្តែងរបស់លោកមេត្តាចូលរួមកម្មវិធីបុណ្យសពរបស់លោកឲ្យបានច្រើនកុះករ ព្រោះតែលោកមិនមានទ្រព្យធនគ្រប់គ្រាន់សម្រាប់ធ្វើបុណ្យបានសមរម្យឡើយ។

គួរបញ្ជាក់ថា អតីតតារាសម្តែងរូបសង្ហាលោក ហង្ស ផល្លីមធុរ៉ា មានស្រុកកំណើតនៅលើទឹកដីស្រុកបាទីខេត្តតាកែវ បានរៀបការជាមួយនឹងស្ត្រីអាណិកជនខ្មែរអាមេរិកឈ្មោះ ហួន សុមេនតា ហៅស៊ីណាត កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០០០ នៅភ្នំពេញ ហើយលោកបានទៅរស់នៅស្រុកកំណើតភាគីខាងស្រីស្ថិតនៅក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយឡែកភរិយារបស់លោកតែងចុះឡើងអាមេរិកកម្ពុជាដើម្បីរៀបចំឯកសារធានារូបលោកទៅរស់នៅជុំគ្នានៅសហរដ្ឋអាមេរិក។ តែអកុសលនៅពេលវីសាបានធ្លាក់មកហើយនោះ ក៏កើតជារឿងប្តឹងប្តល់លែងលះ និងចែកទ្រព្យសម្បត្តិនេះតែម្តង ហើយតុលាការសម្រេចឲ្យលោកចាញ់ក្តីអតីតភរិយា បើទោះបីជាលោកប្តឹងដល់សាលាឧទ្ទរក្តី៕

vuty (2)

vuty (4)

sovuthy (1)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print