រថយន្តបើកជែងជ្រុលទៅបុកម៉ូតូ១គ្រឿងកិនខ្ទេចទាំងស្រុងបណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុគ្គលិកអង្គការទស្សនៈពិភពលោកប្រចាំស្រុកបរិបូរណ៍២នាក់បានរងរបួសធ្ងន់ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីត្រូវបានរថយន្តដឹករថក្រោះរបស់យោធា បានបុកហើយកិនម៉ូតូ១គ្រឿងខ្ទេចទាំងស្រុង និងជ្រុលទៅបុករោងលក់ផ្លែឪឡឹកតាមផ្លូវខ្ទេចតែម្តង ។

...

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតេហេតុស្រ្តី២នាក់បានជិះម៉ូតូម៉ាកហុងាដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-5466 ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿង ពណ៌ត្រេអ៊ី ជារថយន្តរបស់យោធា សម្រាប់ដឹករថក្រោះធ្វើដំណើរច្រាស់ទិសគ្នា និងបានបើកជែងរថយន្ត១គ្រឿងទៀតនៅខាងមុខក៏ជ្រុលទៅបុកស្រ្តី២នាក់ ប៉ើងខ្ទាតចេញពីម៉ូតូ ហើយរថយន្តបានកិនម៉ូតូខ្ទេចទាំងស្រុងតែម្តង ភ្លាមៗនោះក្រុមគ្រួសារក៏ដឹកស្រ្តីរងគ្រោះទាំង២នាក់ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយទេព្រោះក្រោយពេលកើតហេតុក្រុមគ្រួសារដឹងក៏ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាម ។ ចំណែកឯកអ្នកបើកបរថយន្តបង្ករត្រូវបានប្រជាពលរដ្ឋប្រាប់ថា មិនបានបង្ហាញអត្តសញ្ញាណប្រាប់ទៅសមត្ថកិច្ចនោះទេ ទោះបីជាសមត្ថកិច្ចសួរឈ្មោះក៏ដោយ ហើយក្រោយពេលកើតេហេតុរថយន្តនេះក៏មិនត្រូវបានឃាត់ទុកនោះដែរ ៕

1 (2)

1 (9)

1 (1)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print