គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងរថយន្ត នៅស្រុកព្រៃនប់ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូវេវបុកជាមួយរថយន្តកូរ៉េបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យរថយន្តក្រឡាប់នៅចិញ្ចើមផ្លូវ រងរបួសធ្ងន់ម្នាក់។

...

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ១៦២-១៦៣ ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសឈ្មោះនៅសា រាំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មករដូងប្រេង មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកម៉ូតូម៉ាកវេវ ពណ៌ក្រហម ស៊េរី០១១។ ចំណែករថយន្តម៉ាកទីតាន់កូរ៉េ ពណ៌ស ពាក់ស្លាកលេខកំពត 2A-0683 បើកបរដោយឈ្មោះវង្ស ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់  ខេត្តព្រះសីហន(របួសស្រាល)។

សូមបញ្ជាក់ថា រថយន្តកូរ៉េបើកក្នុងល្បឿនពីភ្នំពេញមកខេត្តព្រះសីហនុ ខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។

បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចរកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

0ac8ca30-2b22-4b2a-ae50-cfb3d6557515

6a74aee6-b6bb-4688-8da1-c0b6e2ab3de0

774408e3-fd10-496d-a9a2-976cbd5169ec

e473ad74-dd3c-4572-af8d-9c78a4989a0f

b4b18b97-f9d8-4d98-8981-110fcb5a4101

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print