លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បាបផ្សាយថា ៖ នារសៀលថ្ងៃទី ២៨ ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគីអ៊ីតាលីដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងន័យនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែច្រើនក្នុងការជំរុញបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ជាការឆ្លើយតប លោកស្រី Giorgia Meloni បានថ្លែងថា ភាគីអ៊ីតាលីបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងអ៊ីតាលីនិងចិនប្រកបដោយស្ថិរភាពនិងភាពល្អប្រសើរក្នុងរយៈពេលយូរ ហើយមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងវប្បធម៌មនុស្សជាតិជាដើមដើម្បីកសាងទំនាក់ទំនងសហប្រតិបត្តិការដែលមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនថែមទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print