ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ បានឈានចូលដល់ថ្ងៃទី៤ ហើយ ដោយមានកីឡាករកីឡាការិនីមកពីជុំវិញពិភពលោកកំពុងប្រជែងគ្នាដណ្តើមមេដាយជូនជាតិរៀងៗខ្លួន។
សម្រាប់គិតត្រឹមថ្ងៃទី២៩ ខែកក្កដា វេលាម៉ោង៨ព្រឹកនេះ ប្រទេសនៅតំបន់អាស៊ីគឺជប៉ុនកំពុងនាំមុខក្នុងនាមជាប្រទេសដែលមានមេដាយច្រើជាងគេក្នុងព្រឹត្តការណ៍ខាងលើ។ មកដល់ពេលនេះជប៉ុនទទួលបានមេដាយសរុប ក្នុងនោះមានមេដាយមាស៤គ្រឿង, ប្រាក់២គ្រឿង និងសំរិទ្ធិ១គ្រឿង។
ចំណែកកំពុងតាមពីក្រោយដោយឈរលេខរៀងទី២ ទទួលបានមេដាយមាស៤គ្រឿង និងប្រាក់២គ្រឿង។ រីឯសហរដ្ឋអាមេរិកឈរលេខ៣ ទទួលបានមេដាយមាស៣គ្រឿង, ប្រាក់៦គ្រឿង និងសំរិទ្ធិ៣គ្រឿង សរុប១២គ្រឿង (ចំនួនមេដាយច្រើនជាងគេ)។
ម្ចាស់ផ្ទះបារាំងកំពុងឈរលេខរៀងទី៤ ដោយទទួលបានមេដាយមាស៣គ្រឿង, ប្រាក់៣គ្រឿង និងសំរិទ្ធិ២គ្រឿង សរុប៨គ្រឿង ខណៈដែលកូរ៉េខាងត្បូងឈរលេខរៀងទី៥ ទទួលបានមេដាយមាស៣គ្រឿង, ប្រាក់២គ្រឿង និងសំរិទ្ធិ១គ្រឿង។
លេខរៀងបន្តបន្ទាប់ក្នុងតំបន់ Top 10 គឺចិនឈរលេ៦ មានមេដាយមាស៣គ្រឿង, ប្រាក់១គ្រឿង, សំរិទ្ធិ២គ្រឿង។ អ៊ីតាលីឈរលេខ៧ មានមេដាយមាស១គ្រឿង, ប្រាក់២គ្រឿង និងសំរិទ្ធិ៣គ្រឿង។ កាហ្សាស្ថានឈរលេខ៨ មានមេដាយមាស១គ្រឿង និងសំរិទ្ធិ២គ្រឿង ខណៈបែលហ្ស៊ិកឈរលេខ៩ ទទួលបានមេដាយមាស១ និងសំរិទ្ធិ១។
អាល្លឺម៉ង់ឈរលេខរៀងទី១០ ទទួលបានមេដាយមាស១គ្រឿង និងសំរិទ្ធិ១គ្រឿង ខណៈដែលហុងកុង និងអូបេគីស្ថានទទួលបានមេដាយមាសម្នាក់១គ្រឿងដូចគ្នាឈរលេខ១១ និងលេខ១២។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ មានអត្តពលិកជាង១០,៥០០នាក់ ដែលប្រកួតប្រជែងលើប្រភេទកីឡាចំនួន៣២នៅក្នុងការប្រកួតចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី១១ ខែសីហា ខាងមុខ ប៉ុន្តែប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតនៅមុនថ្ងៃបើកដូចជា បាល់ទាត់ បាល់ទះជាដើម៕ (រូបភាព ៖ BBC Sport)