វាយគេម្តងទៅបាត់មកវិញយកកន្ត្រៃមកចាក់យុវជនម្នាក់ផ្សេងទៀតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់អង្គុយផឹកស្រាបៀឃើញគេដើរមកស្ទុះទៅវាយយុវជនម្នាក់តែត្រូវប្រជាពលរដ្ឋជួយឃាត់បំបែក ទៅបាត់ មួយសន្ទុះក្រោយមកបានយកកន្ត្រៃទៅចាក់យុវជនម្នាក់ផ្សេងទៀតត្រូវដៃបណ្តាលឲ្យរងរបួសធ្ងស់ត្រូវបានប្រជាពលរដ្ឋដឹកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅច្រឌឿងហែមកែងផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ូ សុនបញ្ញា ហៅពីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរៈធ្វើការនៅស្រាបៀរកម្ពុជា ស្នាក់នៅផ្ទះ១០០អឺ១ហ្សិត ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។សមត្ថកិច្ចឃាត់ខ្លួនយើងបានធ្វើតេស្តិស្វែងរកសារធាតុ
ញៀនបញ្ជាក់ជាលទ្ធផលឃើញ ថា(វិជ្ជមាន)មានសារធាតុញៀន។
ចំណែកជនរងគ្រោះឈ្មោះ ជ័យ សិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បុគ្គិលិកណាហ្គារវើល ស្នាក់នៅផ្ទះលេខ៦៥អឺ១ ផ្លូវ១៦៦ ភូមិ១ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះម្នាក់បានដើរតាមច្រកឌឿងហែម (ភោជនីយដ្ឋានថ្មដា) ហើយជនបង្កកំពុងអង្គុយផឹកសុីបានស្ទុះមកវាយជរងគ្រោះម្នាក់រងរបួសស្រាល ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយឃាត់ឲ្យទៅផ្ទះរៀងខ្លួន។ ស្រាប់តែមួយសន្ទុះក្រោយមកជនបង្កបានដើរមកកន្លែងកើតហេតុម្តងដោយនៅក្នុងដៃមានកាន់កន្ត្រៃមកចាក់ជនរងគ្រោះម្នាក់ផ្សេងទៀតបណ្តាឲ្យត្រូវចំដៃរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកទៅព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ ។ ចំណែកជនបង្កត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច។

វត្ថុតាចាប់យកពីជនសង្ស័យ កន្ត្រៃចំនួន១ ដងពណ៌ខៀវ (ជាវត្ថុតាងរបស់ជនសង្ស័យ)។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលមនោរម្យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មកចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print