ជិះម៉ូតូចេញពីធ្វើការបុក​រថយន្ត​​ពី​ក្រោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះម៉ូតូ​ទៅ​បុក​រថយន្ត​ពី​ក្រោយ​ចំណែក​រថយន្ត​បាន​បេីក​រត់​គេច​ទៅ​បាត់​ស្រមោល​។ កាលពីវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុច​ភូមិ​អង្គ​សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពឈ្មោះ​ ហឿង​ សុម៉ាលី​ ភេទ​ស្រី​អាយុ​២៧ឆ្នាំ​ មុខ​របរ​បំរើ​ការ​នៅ​ខេធី​វី​ ម្ដុំ​ផ្លូវ​ជាតិ​លេខ​៣​ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​កំបូល​ រាជធានី​ភ្នំពេញ​។
មាន​ស្រុក​កំណើត​ នៅ​ខេត្ត​កណ្ដាល​។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកសត្វ​មាន់មួយគ្រឿងមិនចាំស្លាកលេខ បានបើក​មកចតឈប់ចោលនៅលើចិញ្ចើមផ្លូវខណៈតៃកុងបានចុះពីរថយន្តទៅទិញអីហូប បន្ទាប់​មក​ស្រាប់​តែគេឃើញ នារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាclickពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1AE- 6742 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយ​វ៉ាក់​អឺ​ជាន់​ហ្រ្វាំង​មិន​សុី​អូស​ជា​ច្រើន​ម៉ែត្រ​ក៏​ជ្រុលទៅបុកពីក្រោយរថយន្តពេញ​ទំហឹង​បណ្ដាល​ឲ្យ​​ បោកក្បាល​ផ្ទប់​និង​ជញ្ជាំងដែក​រថយន្ត​ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ហើយពេលនោះដែររថយន្តខាងលើក៏បានបើកគេចពីកន្លែងកើតហេតុទៅបាត់ស្រមោល​លុះ​ក្រោយ​មក​ទេីប​បង្កការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​បាញ់​ថ្នាំ​យក​ម៉ូតូ​សំរួល​ដាក់​គៀន​ខាង​ ។

...

ក្រោយ​ពេល​កេីត​ហេតុ​សព​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​និង​ជំនាញ​ចរាចរណ៍​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ទៅ​សាច់​ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ចំណែក​ម៉ូតូ​រង​គ្រោះ​ខាង​​​ផ្នែក​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដេីម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ពេល​ក្រោយ​៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print