ភ្ភ្នំពេញ៖ រថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនបេីកដឹកអ្នកជំងឺជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសនៅចំណុចភ្លើងស្តុប បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ខែកក្កដាឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវ ណតប្រ៊ីដ កែងផ្លូវលេខ២០០៤ដែលស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុគេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-2191 បេីកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរ២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកេីត លុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែមានរថយន្ដសង្គ្រោះឯកជនមួយគ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ2D-7229បេីកបរតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចស្តបណតប្រ៊ីដក៏ស្រាប់តែមានរថយន្តតូយ៉ូតាព្រូសបេីកឆ្លងភ្លើងស្តុបជិតផុតហើយត្រូវរថយន្តសង្គ្រោះឯកជនខាងលេីដែលបេីកដឹកអ្នកជំងឺមិនបានបេីកសុីរ៉ែនជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ គឺរថយន្តតូយ៉ូតាព្រូសបែកកង់និងដាច់កាងផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្តសង្គ្រោះឯកជនវិញរងការខូចខាតផ្នែកខាងមុខ ។ បេីតាមប្រភពព័ត៌មានពីអ្នកបេីករថយន្តសង្គ្រោះឯកជនគាត់បាននិយាយប្រាប់ថា គាត់ដឹកជនរងគ្រោះចាស់ជរាមកពីមន្ទីរពេទ្យឯប្រទេសថៃ មកស្រុកកំណើតនៅខេត្តតាកែវ ដោយបេីកឆ្លងកាត់រាជធានីភ្នំពេញដោយមិនបានបេីកសុីរ៉ែននោះឡើយ ហេីយភាគីទាំងសងខាងនិយាយយកត្រូវរៀងៗ ។ ចំណែកជនរងគ្រោះចាស់ជរាត្រូវបានរថយន្តសង្គ្រោះឯកជនហៅរថយន្តឈ្នួលមួយគ្រឿងដឹកសាងចេញទៅមុនបាត់ទៅ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខភ្លាមៗដេីម្បីធ្វើការវាស់វែងនិងយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ដោយ៖ ចន្ទ លីហ្សា