ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូសភាក្រុងគីតាគ្យូស្សឺ នៅរាជធានីភ្នំពេញ។
ចំណងមេត្រីភាពរវាងទីក្រុងគីតាគ្យូស្សឺ និងកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ មកម្លេះ តាមរយ:ជំនួយផ្នែកបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា។
ដោយឡែកកាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានទៅបំពេញទស្សនកិច្ចសិក្សា និងចុះកិច្ចព្រមព្រៀងទីក្រុងសម្ព័ន្ធមេត្រីភាពនៅទីក្រុងគីតាគ្យូស្សឺ ប្រទេសជប៉ុន ប្រកបដោយផ្លែផ្កាជាវិជ្ជមាន។
ចំណែកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូសភាក្រុងគីតាគ្យូស្សឺ នៅរាជធានីភ្នំពេញ ដើម្បីជំរុញការងារវិនិយោគ និងការងារទំនាក់ទំនងផ្សេងៗឲ្យកាន់តែប្រសើរថែមទៀត៕
ដោយ៖ សីលា