មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទួលគណៈប្រតិភូពាណិជ្ជកម្មចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យលោក រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំមន្ត្រីដើម្បីទទួលគណៈប្រតិភូពាណិជ្ជកម្មចិន ដឹកនាំដោយលោក កៅ ហ៊ូឆឹង (GAO Hucheng) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

...

នៅក្នុងជំនួបនោះ លោកស្រី រដ្ឋលេខាធិការ បានជម្រាបជូន លោក កៅ ហ៊ូឆឹង ត្រួសៗអំពីវឌ្ឍនភាពសំខាន់ៗនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលតែងតែជួយគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មក៏ដូចជាវិស័យផ្សេងៗ។

លោកស្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញទំនិញរបស់កម្ពុជា អាចនាំចូលទៅកាន់ទីផ្សារប្រទេសចិន បានកាន់តែច្រើន នាពេលអនាគត ហើយកម្ពុជាបានត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយរដ្ឋាភិបាល និងវិនិយោគិនចិន ដែលមានបំណងបណ្តាក់ទុនលើវិស័យដែលមានសក្តានុពលផ្សេងៗនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោក កៅ ហ៊ូឆឹង មានប្រសាសន៍ថា កម្ពុជា គឺជាមិត្តភក្តិ និងជាដៃគូដ៏ល្អរបស់ចិនទាំងផ្នែកពាណិជ្ជកម្មក៏ដូចជាផ្នែកការទូត។ លោកមានក្តីសោមនស្សរីករាយ ដែលបានឃើញកម្ពុជាកំពុងមានវឌ្ឍនភាពល្អលើវិស័យពាណិជ្ជកម្ម។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសារធារណរដ្ឋចិន លោក នឹងពិនិត្យលទ្ធភាពដើម្បីជម្រុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងជួយកៀងគរវិនិយោគិនឲ្យមកបណ្តាក់នៅកម្ពុជាកាន់តែច្រើនថែមទៀត។

យោងតាមព័ត៌មានផ្លូវការណ៍បានឲ្យដឹងថា លោក កៅ ហ៊ូឆឹង នឹងអញ្ជើញជួបសំដែងការគួរសមជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព នារសៀលថ្ងៃដដែលនេះ ព្រមទាំងអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម នៅវេលាព្រឹកថ្ងៃអង្គារ៍ ទី០២ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីពិភាក្សាលើការរឹតចំណងកិច្ចសហការពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ៕

1

2

5

6

7

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print