ការធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ទទួលបាននូវលទ្ធផល (អវិជ្ជមាន) ក្នុងការតេស្តរកសារធាតុញៀន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ស្តីពី ការធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដោយយោង បទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសាសន៍ដឹកនាំរបស់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ក្នុងកិច្ចប្រជុំ វិសាមញ្ញ ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តស្ទឹងត្រែង មេត្តាជ្រាបថា ដើម្បីចូលរួម អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឈរលើ គោលការណ៍ «សំអាតផ្ទះយើង» នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តស្ទឹងត្រែង នឹង រៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ច សន្យាទាំងអស់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីព្រឹកតទៅ (ក្រោយពេលគោរពទង់ជាតិ) នៅសាលប្រជុំធំសាលាខេត្ត។
អាស្រ័យដូចបានជម្រាបជូនដំណឹងនេះ សូម លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រី ជាប់កិច្ចសន្យាទាំងអស់ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
ចំពោះករណីនេះ លទ្ធផលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ គឺ លទ្ធផល (អវិជ្ជមាន) ក្នុងការតេស្តរកសារធាតុញៀន ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង ក៏សូមចូលរួមអបអរសាទរមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តស្ទឹងត្រែង នូវលទ្ធផល (អវិជ្ជមាន) ក្នុងការតេស្តរកសារធាតុញៀន កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print