ពលរដ្ឋក្រុងដូនកែវចោទអាជ្ញាធរថា មិនបានជួយដោះស្រាយតម្លៃទឹកស្អាតប្រេីប្រាស់ជូនពួកគាត់

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងក្រុងដូនកែវ ដែលបានប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ បាននាំគ្នាស្នើសុំ ឲ្យអាជ្ញាធរខេត្ត ជាពិសេសលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ជួយអន្តរាគមន៍ធ្វើយ៉ាងណាបញ្ចុះតម្លៃទឹក ដែលបច្ចុប្បន្នមានតម្លៃខ្ពស់រហូតដល់២ពាន់រៀល ក្នុងមួយម៉ែត្រគូប។

...

ប្រជាពលរដ្ឋម្នាក់នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ លោកស្រី ពៅ បានលើកឡើងថា តម្លៃទឹកបច្ចុប្បន្នមានតម្លៃរហូតដល់២ពាន់រៀល ក្នុងមួយម៉ែត្រគូប ហើយខាងក្រុមហ៊ុនគេបានយកថ្លៃ ថែទាំកុងទ័រ១ពាន់រៀលទៀតក្នុងមួយខែ។ តម្លៃនេះគឺជាតម្លៃដ៏ខ្ពស់មួយ បើប្រៀបធៀបទៅនិងតម្លៃទឹកនៅខេត្តផ្សេងទៀត ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានតម្លៃតែជាង ៦រយរៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប។ តាមប្រជាពលរដ្ឋខាងលើ តម្លៃភ្លើងត្រូវបានបញ្ចុះតាំងពីខែមេសាមកម្ល៉េះ ចុះហេតុអ្វីបានជាតម្លៃទឹកមិនព្រមចុះដូចភ្លើងដែរ។ ដូច្នេះគាត់សូមឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនផង

អ្នកស្រី វី ប្រជាពលរដ្ឋម្នាក់ទៀត ក្រៅពីបានសំណូមពរ ឲ្យអាជ្ញាធរជួយអន្តរាគមន៍បញ្ចុះតម្លៃទឹក លោកស្រីក៏បានរិះគន់ក្រុមហ៊ុនទឹកស្អាត ពាក់ព័ន្ធទៅនិងទឹកដែលប្រើប្រាស់នាពេលបច្ចុប្បន្ន មានក្លិនមិនល្អ ហើយម្យ៉ាងទៀតក្រុមហ៊ុន តែងតែពិន័យ និងផ្ដាច់ទឹកប្រើប្រាស់រាល់ការយឺតយ៉ាងទៅបង់ប្រាក់លើសកំណត់១ថ្ងៃទៅ២ថ្ងៃ។ លោកស្រីសង្កត់ធ្ងន់ថា «សូមលោកអភិបាលខេត្ត ឡាយ វណ្ណៈ ជួយប្រជាជនផង ព្រោះ ក្រុមហ៊ុនទឹកស្អាតនេះកំពុងតែសង្កត់កប្រជាជនហើយ»។

ពាក់ព័ន្ធទៅ និងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក យស់ ណាស៊ី អភិបាលរងខេត្ត និងអ្នកនាំពាក្យសាលាខេត្តតាកែវ បានថ្លែងឲ្យដឹងថា កន្លងមកអាជ្ញាធរ បានឃើញការចុះផ្សាយព្រោងព្រាត ពីសំណូមពរបស់ប្រជាពលរដ្ឋឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍បញ្ចុះតម្លៃទឹក ក៏ប៉ុន្តែអាជ្ញាធរខេត្ត មិនបានទទួលសំណើជាលាយល័ក្ខអក្សណាមួយ នៅឡើយទេពីការស្នើសុំនេះ។ លោកបន្តទៀតថា «ប្រសិនបើអាជ្ញាធរខេត្ត បានទទួលសំណើរយើងនឹងកោះហៅក្រុមហ៊ុន មកជជែកពិភាក្សាគ្នា និងរកដំណោះស្រាយណាមួយឲ្យសមស្របដែលប្រជាពលរដ្ឋ និងក្រុមហ៊ុទឹកស្អាត អាចទទួលយកបានទាំងអស់គ្នា»។ ចំណែកលោក មូល វិចិត្រ អភិបាលក្រុងដូនកែវ បានប្រាប់ឲ្យដឹងថា កន្លងមកបន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋ ឲ្យមានការចុះតម្លៃទឹកប្រើប្រាស់ ខាងសាលាក្រុងបានធ្វើការកោះហៅភាគីក្រុមហ៊ុនមកជជែកពិភាក្សាគ្នា ដោយក្នុងនោះអាជ្ញាធរក្រុង បានស្នើឲ្យភាគីក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ ពិចារណាបញ្ចុះតម្លៃទឹក តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ខាងភាគីក្រុមហ៊ុននៅមិនទាន់បាន ឆ្លើយតបមកខាងអាជ្ញាធរក្រុងនៅឡើយទេ។ លោកអភិបាលក្រុងបានបន្តថា « អាជ្ញាធរមិនដែលព្រងើយកន្តើយនឹងការស្នើសុំឲ្យជួយពីសំណាក់ប្រជាពលរដ្ឋនោះទេ ហេីយបញ្ហានេះលោកនឹងធ្វើការកោះហៅខាងភាគីក្រុមហ៊ុន ទឹកស្អាតមកជជែកគ្នាម្ដងទៀតនៅពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យខាងក្រុមហ៊ុនអាចនឹងបញ្ចុះតម្លៃមួយដែលប្រជាពលរដ្ឋ និងខាងក្រុមហ៊ុនអាចទទួលយកបានទាំងអស់គ្នា»។

ពាក់ព័ន្ធទៅនិងការស្នើសុំឲ្យមានការបញ្ចុះតម្លៃទឹកនេះ ខាងភាគីក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវនៅ មិនអាចស្នើសុំអត្ថាធិប្បាយបានទេជុំវិញប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋខាងលេីនេះ៕

takeo (7)

takeo (6)

takeo (1)

takeo (2)

takeo (4)

takeo (5)

ដោយ៖ ជីសូរិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print