សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖ បើកម្ពុជាគ្មានសន្តិភាពនោះទេនាពេលនេះព្រលឹងដូនតាខ្មែរក៏មិនទាន់មាន​ឱកាសបាន​មក​ជួបជុំគ្នាវិញដែរ​ ក្រោយបែកបាក់ដោយសារសង្រ្គាម

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា៖​ ប្រសិនបើកម្ពុជាមិនមាននូវ​សុខ​សន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់​មាន​ឱកាស​នាំ​មក​នូវ​ព្រលឹង​ដូនតាខ្មែរ​ជា​បន្ត​បន្តាប់​មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។

សម្ដេចធិបតី បានគូសបញ្ជាក់​យ៉ាងដូច្នេះ​ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​សង្គ្រាម​ស៊ីវិល​ទេ​នោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិ​វប្បធម៌​ជាតិ​របស់​កម្ពុជា​ទៅ​លក់​ឱ្យប្រទេស​ផ្សេង​បាន​ដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណ​ខ្មែរមក​វិញ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពី​កម្ពុជា​បានរួ​ចផុតពីភ្លើងសង្គ្រាម និងនាំ​ឱ្យប្រទេស​មាន​សុខសន្តិភាព​ពេញ​លេញ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

សម្តេចធិបតី បានថ្លែង​បន្តថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវ​ការ​តែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយ​បើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេស​ជា​មិត្ត​ក៏​គេមិ​ន​បាន​ប្រគល់​នូវ​វត្ថុ​បុរណ និងព្រលឹងដូនតាខ្មែរយើងឱ្យមកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ថែរក្សា ការពារនូវសុខសន្តិភាពនេះឱ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ។

សម្តេចធិបតី ថ្លែងបន្ថែមថា រហូតមកដល់ពេលនេះកម្ពុជាបាននាំយកនូវវត្ថុបុរាណ ដែល ជា​ដួងព្រលឹងដូនតាខ្មែរមកមាតុប្រទេសវិញចំនួនជាងមួយពាន់រូបហើយ ពីប្រទេសចំនួន១៥ ដោយ​ក្នុង​នោះពីប្រទេសបារាំង អាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ថៃ និងប្រទេស​មួយ​ចំនួន​ទៀត​។

...

នៅក្នុងឱកាសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏ លើកឡើងផងដែរថា ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្តេច​ពិត​ជា​មានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរ​សាទរ​អស់​ពី​ដួង​ចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតាខ្មែរ និង​ជា​អត្ត​សញ្ញាណ​ជាតិ ក្រោមម្លប់នៃសុខសន្តិភាពនាថ្ងៃនេះផងដែរ ហើយជាមួយគ្នានោះសម្តេចធិបតី ក៏​បាន​បង្ហើប​ឲ្យដឹងផងដែរថា នាពេលនេះក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​សម្របសម្រួល​នាំមកនូវវត្ថុបបុរណាខ្មែរ ដែលត្រូវបានចោរលួយយកទៅលក់ ឲ្យបរទេសចំនួន ៧៦​​ទៀ​តនាំមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print