ចិនអំពាវនាវឲ្យត្រៀមលក្ខណៈធ្វើសង្គ្រាមនៅលើដែនសមុទ្រ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Chang Wanquan បានអំពាវនាវឲ្យមានការត្រៀមក្ខណៈនៅក្នុងការធ្វើសង្គ្រាមប្រជាជននៅលើដែនសមុទ្រ ដើម្បីទប់ស្កាត់ការគម្រាមកំហែងដល់សន្តិសុខស្ថិរភាពផលប្រយោជន៍របស់ចិន។

...

សារព័ត៌មាន ស៊ីនហួរ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន Chang Wanquan បានអំពាវនាវឲ្យត្រៀមលក្ខណៈទប់ទល់នឹងការពារសន្តិសុខជាតិ គេចផុតពីការគម្រាមកំហែងពីខាងក្រៅ។ លោកបន្តទៀតថា «ទាហ៊ាននិងពលរដ្ឋចិនត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការការពារអធិបេតេយ្យភាពរបស់ខ្លួន» ក្នុងពេលដែលប្រទេសខាងក្រៅកាន់តែលូកដៃចូលជ្រៅ។

កាលពីថ្ងៃទី០២ ខែសីហា តុលាការកំពូលរបស់ចិនបានចេញសេចក្តីសម្រេចបកស្រាយពីតំបន់សមុទ្ររបស់ចិន ហើយបានគម្រាមដាក់ទណ្ឌកម្មទៅលើភាគីណាមួយដែលនេសាទខុសច្បាប់នៅក្នុងតំបន់សមុទ្រក្រោមការគ្រប់គ្រងរបស់ចិនក្នុងនោះមានទាំងសមុទ្រមានវិវាទផងដែរ។

កន្លងមកជប៉ុនក៏បានប្រកាសថា និងមានលទ្ធផលអាក្រក់នៅពេលដែលចិនបន្តសកម្មភាពគ្រប់គ្រងដែនសមុទ្រ បើទោះបីសហគមន៍អន្តរជាតិបានថ្កោលទោស និងតុលាការចេញសេចក្តីសម្រេចហើយក៏ដោយ។

កន្លងមកបណ្តាញព័ត៌មាន ABC news របស់អូស្ត្រាលី បានផ្សាយថា ដើម្បីពង្រឹងការការពារដែនសមុទ្រដែលចិនប្រកាសថា ក្នុងអធិបតេយ្យភាពរបស់ខ្លួនចិនបានចំណាយប្រាក់ជាច្រើនសម្រាប់កម្លាំងទាហ៊ាននេសាទ ដោយបានផ្តល់ប្រាក់រហូតដល់ ២ម៉ឺនដុល្លាររាល់ពេលទៅនេសាទសមុទ្រចិនភាគខាងត្បូង ហើយទទួលបានការការពារពីកម្លាំងទាហ៊ានជើងទឹកទៀតផង។

ការប្រកាសខាងលើក្រោយពេលដែលអាមេរិកអូស្ត្រាលី និងជប៉ុនបានលូកដៃកាន់តែជ្រៅនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដោយបានស្នើឲ្យចិនត្រូវតែគោរពច្បាប់អន្តរជាតិ ពិសេសគឺសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល។

កន្លងមកថ្មីៗចិនក៏បានធ្វើសមយុទ្ធបាញគ្រាប់ពិតដូចជាការត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ។

កម្លាំងទាហ៊ានចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ និងមីស៊ីលបុក នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត ។

នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើត ចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ ។ ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននឹងជប៉ុនក៏ដូចជាប្រទេសដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូង ។

ការធ្វើសមយុទ្ធនោះចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ក្រោយពេលចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ដែលបានសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា កន្លងមក ។ ក្រោយការសម្រេចនោះ ចិនខឹងសម្បារយ៉ាងខ្លាំង ហើយចាប់ផ្តើមធ្វើសមយុទ្ធទាហ៊ានជើងទឹក ដែលជាការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ ។

កាលពីថ្ងៃទី០២ ខែសីហា រដ្ឋមន្ត្រីក្រសួងការពាជាតិចិនបានប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពកម្លាំងក៏ដូចជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ ។ ការធ្វើសមយុទ្ទខាងលើមានការចូលរួមពីនាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងជាច្រើនគ្រឿង ដើម្បីការពារផលប្រយោជន៍ចិននៅដែនសមុទ្រ ។

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីបង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាសក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ។

បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញសំឡេងក៏ដោយ ក៏នៅក្នុងសៀវភៅរបស់រដ្ឋាភិបាលចិនដែលបានប្រកាស ថា ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុ ហើយក៏ជាសកម្មភាពមានចេតនាអាក្រក់ ។ ចិនបានអះអាងថា នាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហ៊ានប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់ ៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print