អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​៖​ ក្នុងរយៈពេល​ ៥៨​ថ្ងៃអ.ដ.ក.បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងចំនួន ១០ បញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អ.ដ.ក. បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ​ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។

ក្នុងរយៈពេល​ ៥៨​ថ្ងៃនេះ​ (ចាប់ពីថ្ងៃទី១​ ខែកក្កដា​ រហូតដល់ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៤)​ អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល​ ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។

...

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើក​ចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល រីឯសំណុំរឿងផ្សេងទៀតកំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print