ភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។
ជាក់ស្តែងមានជនខិលខូច បានលួចបន្លំកាត់ត QR Code គណនីធនាគារ សម្រាប់បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានឈ្មោះថា «LONG CHHNU» ដែលជាគណនីក្លែងបន្លំ។
សូមបញ្ជាក់ថា ៖ QR Code ឬគណនីរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី ដែលភ្ជាប់ជូនដូចខាងក្រោម ៖
សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២»។
សូមបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖
ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២ ៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥ ៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD) ។ ដូច្នេះសូមបងប្អូនមេត្តាពិនិត្យឱ្យបានត្រឹមត្រូវ តាមតែមានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី ។ ពីព្រោះមានជនខិលខូលបន្លំ ហើយសមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវផងដែរ ៕