ស្ត្រីជនជាតិទំពួនម្នាក់ពិការជើងទាំង២ដែលអ្នកភូមិភាគច្រើនអះអាងថាគ្រួសារនាងត្រូវបណ្តាសសារសត្វអន្សង នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីជនជាតិទំពួនម្នាក់ឈ្មោះ ធៀន ព្យេម អាយុ ៣០ ឆ្នាំ រស់នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវពិការជើងទាំងពីរតាំងពីអាយុ ៣ ឆ្នាំមកម្លេះដោយសារ ត្រូវបណ្តាសសារសត្វអន្សង ។

...

បើតាមការរៀបរាប់របស់លោក ផាន់ បូន ជនជាតិទំពួន ត្រូវជាឪពុកមារបស់ស្ត្រីដែលពិការជើងម្នាក់នេះបានឲ្យដឹងថា កាលនោះឪពុករបស់នាងតែងតែទៅដាក់លប ដាក់ទ្រូដើម្បីបានត្រីមកចិញ្ចឹមជីវិត ។

ថ្ងៃមួយពេលដែលឪពុករបស់នាងទៅមើលលបតាមទំលាប់ចាស់ពេលនោះស្រាប់តែឃើញសត្វអន្សងហែកលបចូលស៊ីត្រីអស់ ដោយមានចិត្តខឹងខ្លាំងពេកក៏ភ្លេចពាក្យសម្បថ បានចាប់សត្វអន្សងនោះមកកាត់ជើងរួចក៏លែងទៅវិញ។ លុះរំលងបាន១ខែក្រោយមក កូនស្រីរបស់គាត់ក៏ចាប់ផ្តើមមានជម្ងឺហើមជើងរលួយ ព្យាបាលមិនជាតាំងពីអាយុ ៣ ឆ្នាំមក ។ ទោះបីជាចាស់ទុំក្នុងភូមិខំធ្វើពិធីបន់ស្រន់ដល់អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដីយ៉ាងណាក៏ដោយ ក៏នៅតែគ្មានវិធីណាមួយអាចជួយឲ្យនាងបានជាសះ ស្បើយបានឡើយ ហើយជើងទាំងពីររបស់នាងបានរលួយដាច់រហូតមកដល់ពេលនេះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីនាងពិការជើងទាំងពីរហើយនោះ នាងបានរៀបការមាន គ្រួសារ មានកូនចំនួន៤នាក់ តែត្រូវស្លាប់ជាបន្តបន្ទាប់សល់តែកូនមួយគត់។
លោកបានបន្តទៀតថា តាំងពីបុរាណមកបងប្អូនជនជាតិទំពួនពួកគាត់គឺមានជំនឿខ្លាំងណាស់ចំពោះសត្វអន្សង ព្រោះថា តាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិទំពួនពួកគាត់តែងបំលាស់ភូមិពីចាស់ទៅភូមិថ្មីមួយទៀត បន្ទាប់ពីបងប្អូនពួកគាត់រស់នៅក្នុងភូមិ ចាស់គ្មានសេចក្តីសុខ ដូចជា មានជម្ងឺ ឬមានក្មេងៗស្លាប់ក្នុងភូមិច្រើនជាដើម គឺពួកគាត់ តែងតែចាក់ចេញពីភូមិចាស់ទៅបង្កើតភូមិមួយទៀត ដោយមានទំលាប់មួយត្រូវឲ្យទុកយាយចាស់ជរាម្នាក់នៅចាំភូមិចាស់ ព្រមទាំងទុកសំភារៈប្រើប្រាស់ដូចជា ភួយមុង កន្ទេល ខ្នើយចានឆ្នាំងកាំបិទទុកឲ្យដូនចាស់នោះ ទម្រាំគេសង់ផ្ទះនៅភូមិថ្មីនោះរួចទើបគេមកធ្វើ ពិធីដង្ហែរយាយចាស់នោះឲ្យទៅរស់នៅភូមិថ្មីតាមក្រោយ ។

តែនៅពេលដែលគេត្រឡប់មកទទួលយកលោកយាយចាស់នោះ ស្រាប់តែបាត់គាត់រកមិនឃើញសោះ ឃើញដូចនេះពួកគេក៏ប្រមូលគ្នាទាំងភូមិដើររកគ្រប់ទីសទីនៅតែមិនឃើញដដែល គឺឃើញតែសត្វ អន្សងដ៏ធំមួយក្បាលនៅក្នុងផ្ទះដែលទុកលោកយាយនោះ ។ ក្រោយពីគេនាំគ្នាដើររកអស់ កម្លាំងពេកគេក៏បបួលគ្នាសំលាប់សត្វអន្សងនោះធ្វើជាអាហារតែម្តងទៅបន្ទាប់ពីហូបសត្វអន្សងនោះរួចហើយគេក៏នាំគ្នាត្រឡប់ទៅផ្ទះនៅឯភូមិថ្មីនោះវិញ ។

លុះពេលយប់ស្រាប់តែយាយចាស់ដែលបានបាត់ខ្លួននេះមកពន្យល់សុបិន្តថាពួកឯងបានស៊ីសាច់យាយហើយ បើចង់មានសេចក្តីសុខថ្ងៃស្អែកត្រូវតែនាំគ្នាទៅស្បថសច្ចាថាឈប់ឲ្យប៉ះពាល់សត្វអន្សងទៀតបើមិនដូច្នោះទេអ្នកទាំងអស់នោះនិងរស់នៅដោយគ្មានក្តីសុខឡើយ ។ សូមរំលឹកផងដែរថាជនជាតិទំពួនពេលរៀបការរួចបុរសយកត្រកូលខាងគ្រួសារនារី។ការផ្ទេរកេរ្តិ៍មរតកក៏ធ្វើឡើងតាមខ្សែស្រឡាយខាងស្រីដែរ។ជាធម្មតាជនជាតិទំពួនរៀបការនៅអាយុពី១៤ទៅ១៨ឆ្នាំ។តាមប្រពៃណីគូស្វាមីភរិយាថ្មោងថ្មីត្រូវទៅនៅបំរើគ្រួសារខាងស្រីរយៈពេល៣ឆ្នាំរួចទៅនៅបំរើគ្រួសារខាងប្រុសបន្ថែម៣ឆ្នាំទៀត។ដល់ពេលនោះពួកគេមានអាយុគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើចំការដោយខ្លួនឯង។

ជាមធ្យមស្ត្រីជាម្ដាយ មានកូនពី៦ទៅ៨នាក់។ តែដោយសារអត្រាមរណៈកុមារខ្ពស់និងមានកង្វះតំហែទាំសុខភាពមានកូនចំនួនមិនដល់៦នាក់ទេដែលអាចរស់ដល់ពេញវ័យ។កសិកម្មកែប្រែភាគច្រើននៃជនជាតិទំពួនចិញ្ចឹមជីវិតដោយធ្វើកសិកម្មចំការព្រៃដុត។ដីដែលនៅជុំវិញភូមិជាកម្មសិទ្ឋរបស់សហគមន៍ដែលជាអ្នកសំរេចចែកចំណែកដីទៅអ្នកភូមិម្នាក់ៗ។ នៅពេលដែលដីនៅកន្លែងមួយអស់ជីជាតិ(ជាទូទៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំ) ពួកគេត្រូវទៅកាប់ឆ្ការនិងដុតព្រៃដើម្បីយកដីថ្មីរៀបចំសំរាប់ការដាំដុះ។

ភាគច្រើននៃជនជាតិទំពួនដាំដុះស្រូវប្រាំង និងដំណាំរួមផ្សំផ្សេងទៀតដូចជាពោត សណ្ដែក និង ល្ពៅ។ ពួកគេក៏ចិញ្ចឹមសត្វយកសាច់ដែរ ដូចជា មាន់ ជ្រូក គោ ឆ្កែ និងក្របី។ជនជាតិទំពួនប្រើប្រាស់ស្នារឬកាំភ្លើងដើម្បីបរបាញ់សត្វខ្លាឃ្មុំ ក្ដាន់ និងកំប្រុកជាដើម។

ជនជាតិទំពួនកាន់សាសនាព្រលឹង ដោយគេជឿលើព្រលឹង អ្នកតា និងវត្ថុអរូបី។ ពួកគេតែងបូជាសត្វដើម្បីផ្គាប់ចិត្តព្រលឹងដូនតានានា។ ការបំពារបំពានលើបញ្ជាដូនតាទាំងឡាយនឹងបង្កជាជំងឺបៀតបៀន។ ធ្មប់និងការបញ្ជូលព្រលឹងជារឿងសាមញ្ញ។ មានជនជាតិទំពួនមួយក្រុមតូចដែលកាន់ព្រ:ពុទ្ឋសាសនាថេរវាទ៕

image image image image image image

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print