ឃាត់ខ្លួនសន្តិសុខក្លឹបហាត់ប្រាណ Meng Hour​ សួរនាំ ខណៈឃើញសមត្ថកិច្ចជិះរត់គេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនសន្តិសុខឯកជនម្នាក់ ដែលយាមនៅក្នុងក្លឹបហាត់ប្រាណ Meng Hour ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ក្រុងសង្ស័យ និងដេញឃាត់ខ្លួន ខណៈកម្លាំងកំពុងចេញល្បាតនៅក្នុងមូលដ្ឋានប្រទះឃើញគួរឲ្យសង្ស័យ បំណងហៅឆែកឆេរ តែយុវជនម្នាក់នោះព្យាមជិះរត់គេចខ្លួន ។

...

ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ តាំងពីចំណុចមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ហើយដេញឃាត់បានដល់ចំណុចមុខក្លឹបហាត់ប្រាណ Meng Hour តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចរបស់លោក បានចេញល្បាតនៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ក៏ប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូSL ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AH-0035 ដែលគួរឱ្យមានការសង្ស័យកម្លាំងក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ ។ នៅពេលឃើញកម្លាំងសមត្ថកិច្ច យុវជនម្នាក់នោះបានជិះម៉ូតូកាន់តែលឿនបំណងគេចខ្លួន ដោយសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ចំណុចក្លឹបហាត់ប្រាណ Meng Hour ដែលជាកន្លែងគេយាមទើបឃាត់បានជនសង្ស័យតែម្តង ។

បើតាមសម្តីអ្នកនៅក្នុងក្លឹបហាត់ប្រាណនោះ បានឱ្យដឹងថា យុវជនម្នាក់នោះគឺជាបុគ្គលិកសន្តិសុខឯកជន ដែលជួលឱ្យមកយាមនៅក្នុងក្លឹបហាត់ប្រាណមីងហួរនេះ ។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសួរនាំបន្ត ៕

IMG_7380

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print