ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនជ្រាបជាព័ត៌មានថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង និងអូសកាត់ពីលើអាងទន្លេមេគង្គ។
...
ឥទ្ធិពលរបស់ប្រពន្ធសម្ពាធទាប នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ និងក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ និងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។
ដូច្នេះអាស្រ័យហេតុនេះ សូមស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ឲ្យបានជ្រាបជាព័ត៌មាន និងសូមរូសរាន់ប្រមូលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
ដោយ៖ សុវណ្ណារ៉ា
...