ព្រជាពលរដ្ឋរិះគន់អាជ្ញាធរខណ្ឌឫស្សីកែវថា មើលមិនឃើញលូស្ទះដក់ទឹកស្អុយក្លិននៅជាប់ភ្លើងស្តុបក្បែរស្ថាននីយប្រេងឥន្ធនៈតេលា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវនេះ បានរិះគន់ទៅអាជ្ញាធរមូលដ្ឋានថា មើលមិនឃើញបញ្ហាលូដែលកំពុងតែស្ទះក្លាយជាទឹកដក់ មានក្លិនស្អុយប៉ះពាល់សុខភាពដល់ពួកគាត់។

...

ទីតាំងដែលស្ទះលូដក់ទឹកមានក្លិនស្អុយនោះនៅជាប់ភ្លើងស្តុបក្បែរស្ថាននីយប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថា នៅក្រោយមេឃភ្លៀងរួចមកលូនៅទីនេះមានការកកស្ទះជាងកន្លះខែមកហើយ ដោយមិនមានអាជ្ញាធរមូលដ្ឋានណាម្នាក់មកចុះពិនិត្យមើលទាល់តែសោះ ។

ប្រជាពលរដ្ឋរស់នៅម្ដុំនោះបានត្រឹមតែការត្អូញត្អែរប្រាប់ពីទុកលំបាករបស់ពួកគាត់ ហើយគ្មានអ្វីក្រៅពីសូមសុំណូមពរដល់អាជ្ញាធរសង្កាត់ខណ្ឌឬស្សីែកែវ ជួយដោះស្រាយដោយមូលហេតុក្លិនទឹកលិចស្អុយផ្តល់ផលប៉ះពាល់ដល់សុខភាពមនុស្សទាំងចាស់ទាំងក្មេងពិបាកដកដង្ហើមនិងក្តួចចង្អោរផងដែរ កុំទុកឲ្យទឹកដក់ស្អុយបែបនេះពិបាកក្នុងការរស់នៅណាស់ ៕

image9

image5

image6

image7

image8

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print