មុខសញ្ញា​ចោរគាស់ផ្ទះ​ និងលួច​ម៉ូតូ​យ៉ាងសកម្ម​នៅខេត្ត​សៀមរាប​ ៥នាក់ ត្រូវ​បានឃាត់ខ្លួន​បញ្ជូនទៅកាន់​តុលាការ

ចែករំលែក៖

​ខេត្ត​សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន​ ៥នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្មនៅក្នុង​មូលដ្ឋាន​ខេត្តសៀមរាប​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ចុះស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងបានបង្ហាញមុខ​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​តាមច្បាប់។

លោកឧត្តមសេនីយ៍​ត្រី​ សៀ ទីន​ បានឱ្យដឹងទៀតថា​ មុនឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញា​ទាំងអស់​នេះ​ គឺកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការល្បាតជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ភ្លាមនោះ​កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានល្បាតនៅតាមបណ្តោយផ្លវ ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួច យកមកស្តាប់ចម្លើយនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប។

ក្រោយពីស្តាប់ចម្លើយ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅចំណុច ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 

ដោយចាប់យកវត្ថុតាង៖ ម៉ូតូចំនួន ០៤គ្រឿង ១/. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1E-5398 ។ ២/.  ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911 ។ ៣/. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-7299 ។ ៤/. ម៉ាកហុងដាទ្រីម សេ១២ក ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 រួមនិងសម្ភារមួយចំនួនទៀតផងដែរ។

ជនសង្ស័យទាំង០៥នាក់ឈ្មោះ៖ ១/. ឈ្មោះ ឡុង គឹមលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២/. ឈ្មោះ លី សុផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣/. ឈ្មោះ វ៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៤/. ឈ្មោះ អ៊ូ ណាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥/. ឈ្មោះ លាប បារាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។

គួរបញ្ជាក់ថា​ ជនសង្ស័យទាំង ០៥នាក់ បានសារភាពដូចៗគ្នាថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជូនខ្លួន​ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print