ផលិតកម្មហ្ស៊ីត (Z) បញ្ជាក់រឿងបុគ្គលិកផ្ទុះការតវ៉ា

ចែករំលែក៖

ភ្នំពេញ៖ នេះគឺជាលើកទី១ហើយដែលមានអ្នកនិពន្ធ និងក្រុមការងារផលិតខ្សែភាពយន្តបាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យថៅកែកុនដោះស្រាយថ្លៃកម្លាំងពលកម្មដែលចូលរួមផលិតកខ្សែភាពយន្តកន្លងមក។ ផលិតកម្មហ្ស៊ីត (Z Entertainment) ដែលគេដឹងថាបានបង្ហាញស្នាដៃលេចធ្លោរក្នុងការងារផលិតខ្សែភាពយន្តបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យលេចចេញការតវ៉ាព្រោះតែបុគ្គលិកមួយចំនួនមិនបានបំពេញការងារទៅតាមគោលការណ៍របស់ផលិតកម្ម។

...

ផលិតកម្មហ្ស៊ីតបានបង្កើតឲ្យមានការចាប់អារម្មណ៍ជាមួយនឹងស្នាដៃផលិតខ្សែភាពយន្តខ្នាតធំរឿង ”ល្បុកតោចម្លែក” កាលពីពេលកន្លងទៅ ហើយកាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ផលិតកម្មនេះបានប្រកាសសម្ពោធស្នាដៃទី២របស់ខ្លួនគឺរឿង ”អមតៈ”។ ដំណាលគ្នានឹងការដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ក៏លេចចេញនូវការតវ៉ាមួយរបស់អ្នកនិពន្ធ និងក្រុមការងារប្រមាណ៥នាក់ផ្សេងទៀតថា បានចោទប្រកាន់ទៅលើផលិតកម្មថាគេចវេសក្នុងការទូទាត់ប្រាក់បៀវត្សន៍របស់ពួកគេដែលអ្នកខ្លះមានរហូតដល់មួយពាន់ដុល្លារអាមេរិក។

ជុំវិញការចោទប្រកាន់នេះលោក ជា ឌីណាង អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម ហ្ស៊ីត បានបញ្ជាក់ថា មូលហេតុដែលនៅពីក្រោយការមិនបើកប្រាក់ខែឲ្យបុគ្គលិកមួយចំនួនព្រោះតែបុគ្គលិកទាំងនោះមិនគោរពទៅតាមគោលការរបស់ផលិតកម្ម ។ លោកថា បុគ្គលិកទាំងនោះមានមួយចំនួនបានលាឈប់ពីការងារ ហើយបុគ្គលិកខ្លះបានរត់ចោលការងារទាំងមិនទាន់ចប់សព្វគ្រប់ និងមិនផ្តល់ដំណឹងមកផលិតកម្មដូចនេះការគេចវេសមិនបំពេញការងារ និងមិនគោរពតាមគោលការរបស់ផលិតកម្មគឺផលិតកម្មមាន។ លោកបានបន្តទៀតថា ក្រៅពីមកបំពេញការងារមិនជាប់លាប់ក៏មានបុគ្គលិកខ្លះធ្វើការងារឲ្យពាក់ព័ន្ធទៅនឹងរឿងនយោបាយ  ហើយក៏មានការប្រព្រឹត្តិអំពើពុករលួយធ្ងន់ធ្ងរដែលផលិតកម្មមិនអាចទទួលយកបាន។ លោកថាផលិតកម្មមានគោលការក្នុងការជជែកគ្នា ហើយលោកពិតជាខកចិត្តចំពោះការមិនជជែកគ្នាតាមគោលការសម្របសម្រួលបែរជាលេចចេញការតវ៉ាបែបនេះទៅវិញ ។ លោកបញ្ជាក់ថា ការតវ៉ា ឬបាតុកម្មគឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែលោកបានព្រមានទៅកាន់បុគ្គលដែលព្យាយាមបង្ខូចកិត្តិយសរបស់ផលិតកម្ម។

ទោះបីជាលេចចេញការតវ៉ារបស់អតីតបុគ្គលិកមួយចំនួនក្តី ក៏អ្នកចាត់ការទូទៅរបស់ផលិតកម្ម ហ្ស៊ីតរូបនេះមិនបង្ហាញពីក្តីព្រួយបារម្ភថានឹងអាចជះឥទ្ធិពលដល់ការចាក់បញ្ចាំងខ្សែភាពយន្តរឿង ”អមតៈ” ដែលដាក់បញ្ចាំងនៅថ្ងៃនេះទេ ហើយលោករំពឹងថា ទស្សនិកជននឹងថ្លឹងថ្លែងអំពីហេតុការណ៍នេះ៕

thyso (2)thyso (6)thyso (4)thyso (1)thyso (3)thyso (5)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print