មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងរុះរបាទប់ស្កាត់រថយន្តធំមិនឲ្យចូលក្រុង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ របាដែលគេដាក់កាត់ទទឹងផ្លូវប្រយោជន៍ទប់ស្កាត់កុំឲ្យរថយន្តធំៗដឹកសំពីងសំពោងចូលក្រុងស្ទឹងត្រែងត្រូវមន្ទីរសាធារណការនិងដឹកជញ្ជូនសម្រេចរុះរើចេញវិញដោយយោងទៅតាមការបញ្ជារបស់លោកអភិបាលខេត្ត ។

...

អាជ្ញាធរខេត្ត អះអាងថា ការរុះរបាគឺធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹង ត្រែងនាំគ្នារិះគន់ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនថាធ្វើការគ្មានតម្លាភាព ឬគ្មានទស្សនវិស័យ ព្រោះតែខ្លួនបានដាំសសរក្លោងទ្វារដាក់របាការពាររថយន្តធុនធំដឹកសំពីងសំពោងចូលទីក្រុង ហើយបែរជារុះរើចេញវិញ ។

ការុះរើរបានេះធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ដែលនាំឲ្យប្រជាពលរដ្ឋរិះគន់មន្ទីរសាធារណការនិងដឹកជញ្ជូនថា ទំនងជាទទួលបានផល ប្រយោជន៍ អាថ៌កំបាំងពីក្រុមរថយន្តធំៗ ដឹកទំនិញសំពីងសំពោងចូលក្រុងនោះ ហើយមើលទៅ ។

ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងនិយាយថា តើមន្ទីរសាធារណការនិងដឹកជញ្ជូនបានគិតឲ្យស៊ីុជម្រៅនិងច្បាស់លាស់ដែរឬទេ ដែលបានធ្វើរបាហើយ បែរជារុះចេញទៅវិញនោះ? យ៉ាងហោចណាស់ ក៏ត្រូវចំណាយ ថវិកាជាតិដើម្បីធ្វើរបា ទប់ស្កាត់រថយន្តធំៗ នោះដែរ ប៉ុន្តែបែរជាត្រូវខ្លួនឯងរុះរើចោល វិញនោះ ។ វាប្រៀបដូចជាស្តោះទឹកមាត់ ហើយលិឍវិញ ។

ប្រជាពលរដ្ឋបាននិយាយថា មុននឹងធ្វើអ្វីមួយត្រូវមានទស្សនវិស័យ វែងឆ្ងាយ មិនមែនដោយសារឥទ្ធិពលប្រាក់ របស់ពួកឈ្មួញ ស្រាប់តែនាំគ្នាត្រសងមក រុះរើរបា ដែលខ្លួនឯងបានធ្វើនោះទេ ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានប្រាប់អ្នកកាសែតថា ការដាក់របានោះ ដើម្បីទប់ស្កាត់រថយន្តខ្នាតធំៗដឹកលើស ចូលទីរួមខេត្ត ។ ប៉ុន្តែការរុះរើក្លោងទ្វារនេះ ចោល គឺធ្វើតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ខេត្ត ហើយបើអ្នកកាសែតចង់ដឹងច្បាស់ សួរទៅលោកអភិបាលខេត្តទៅ ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹង ត្រែងបានប្រាប់អ្នកកាសែតថា ការរុះរើរបានេះចេញគឺធ្វើឡើងតាមសំណូមពររបស់ ប្រជាពលរដ្ឋដែលរកសីុដឹកទំនិញ និងសម្ភារ ចូលក្រុងឬទីរួមខេត្ត ព្រោះថាការធ្វើក្លោង ទ្វារនេះប៉ះពាល់ដល់ការដឹកជញ្ជូនរបស់ពួកគាត់ ។

លោកអភិបាលខេត្តបន្ថែមថា វាធ្វើឲ្យបាត់បង់សោភណ្ឌភាព និងរញ៉េរញ៉ៃ ល្អមើល ហើយខាងមន្ទីរសាធារណការ និងដឹកជញ្ជូនក៏មានកន្លែងថ្លឹងរថយន្តដើម្បីកុំឲ្យខូចផ្លូវរួចហើយដែរ ។ សម្រាប់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង នៅតែយល់ថា វាមិនមែនជាច្បាប់នោះទេ ប៉ុន្តែវាជាទង្វើតាមការនឹកឃើញរបស់បុគ្គល អ្នកមានអំណាច ។

រឿងរ៉ាវបែបនេះធ្លាប់ កើតមានជាញយដូចដែលមានពាក្យដំណាល លេងសើចថាពេលអញឡើងធំអញនឹងវ៉ៃ ទីនេះចោល ឬទីនោះចោល….? ប៉ុន្តែការដករបាសម្រាប់ទប់ស្កាត់រថយន្តធំៗចូលក្រុងស្ទឹងត្រែងត្រូវគេគិតថាគឺពាក់ព័ន្ធនឹងផលប្រយោជន៍ ៕

1 2 3

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print