ជិះម៉ូតូឌុបកូនប្រុសឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានសភាពស្រវឹងស្រាជិះម៉ូតូឌុបកូនចេញពីកន្លែងផឹកស៊ីឆ្លងផ្លូវជាតិលេខ៨ទៅផ្ទះដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ។

...

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ សុន លាបហេង ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) រីឯកូនប្រុសឈ្មោះ សុន ម៉ៃឃើ ភេទប្រុស អាយុ០៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ។ ទាំង២នាក់ឪពុក-កូន មានទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។ ចំណែកឯរថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ ក្រោយពីបុកមនុស្សស្លាប់បើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបាននៅអង្គុយផឹកស្រាផ្ទះអ្នកស្គាល់គ្នានៅខាងមុខផ្ទះរបស់ខ្លួន ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានបើកម៉ូតូឌុបកូនចេញពីកន្លែងផឹកស៊ីឆ្លងផ្លូវជាតិលេខ៨ពីកើតទៅលិច បម្រុងចូលទៅផ្ទះរបស់ខ្លួនវិញដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបោះពួយបុកពេញមួយទំហឹង បណ្តាលឲ្យកុមារ៉ារងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសជាឪពុករងរបួសបាក់ជើង និងបែកក្បាលផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចនប៉ូលិសប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

tongl (2) tongl (1) tongl (4) tongl (3)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print