សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត ៣៩០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤​ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៥៧ ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (METAMFETAMINE) ទម្ងន់ ២៥៤ ២៩២.៤០ក្រាម ប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១២៧ ៦០៦.៨០ក្រាម និងហេរ៉ូអ៊ុន (HEROINE) ទម្ងន់ ៧ ៧០០ក្រាម ដែលមានជនត្រូវចោទមានខ្លួនចំនួន ៦នាក់។

ចំពោះ​ជនត្រូវចោទមានខ្លួនចំនួន ៦នាក់​ខាងលើេះ​ មានដូចខាងក្រោម​៖

*១.ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី អាយុ ៥១ឆ្នាំ *២.ឈ្មោះ រឺ សុខលិ ភេទប្រុស អាយុ ២៣ឆ្នាំ *៣.ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស អាយុ ២៨ឆ្នាំ *៤.ឈ្មោះ អេង គីមសាយ ភេទប្រុស អាយុ ២៤ឆ្នាំ *៥.ឈ្មោះ ឈួន ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ និង *៦.ឈ្មោះ លី ស៊ាវហ្វុង ភេទស្រី អាយុ ២៤ឆ្នាំ និងជនត្រូវចោទចំនួន ៣នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីអំឡុងដើមឆ្នាំ២០២៤។

លុះដល់ថ្ងៃទី១០ ខែកក្កដា និងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី១ កថាខណ្ឌទី២ កថាខណ្ឌទី៣ កថាខណ្ឌទី៧ ចំណុច៤ ចំណុច៩ និងមាត្រា ៤៨ កថាខណ្ឌទី១ កថាខណ្ឌទី២ កថាខណ្ឌទី៣ កថាខណ្ឌទី៦ ចំណុច១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

...

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ០៦ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print