អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាអន្តរជាតិស្ដីពីការជួសជុលនិងអភិរក្សប្រាសាទបុរាណ នៅតាមបណ្តោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមការឧបត្ថមថវិកាមេគង្គ-ឡានឆាង

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី៖ ការជួសជុល និងអភិរក្សប្រាសាទបុរាណ នៅតាមបណ្ដោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមកិច្ចសហប្រតិបត្តិការជាមួយមេគង្គ-ឡានឆាង(Mekong- Lanchang ) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤ ស្ថិតក្រោមអធិតីភាពលោកឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក LU Qizhi ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន  អ្នកជំនាញអន្តរជាតិមកពី៤ប្រទេសចូលរួម ដូចជាចិន វៀតណាម ឡាវ ថៃ និងអ្នកជំនាញថ្នាក់ជាតិ មានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក មន្ត្រីមន្ទីរវប្បធម៌ខេត្តសៀមរាប ព្រមទាំងមន្ត្រីនាយកដ្ឋានគាំពារនិងអភិរក្សសំណង់ប្រាសាទចូលរួមផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនពីបណ្តាប្រទេសនៃអន្តរ តំបន់មេគង្គ ស្តីពីការភិរក្ស និងលើកតម្លៃនៃវត្ថុបុរាណចំប៉ាប្រទេស (វៀតណាម) ប្រាសាទវត្តភូ និងការអភិរក្ស (ឡាវ) ការអភិរក្ស និងការស្តារឡើងវិញនៃប្រាសាទភិម៉ាយ (ថៃ) ការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរ (កម្ពុជា) ព្រមទាំងផ្តល់ចំណេះដឹង និងបច្ចេកទេសជាក់ស្តែងទាក់ទងនឹងការអភិរក្ស និងភាពស្របច្បាប់នៃប្រាសាទ ថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តល្អៗ សម្រាប់ការអភិរក្ស ការធ្វើផែនការ និងការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌវប្បធម៌៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print