លោកអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ប្រទេសចិន

ចែករំលែក៖

ប្រទេសចិន ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក ស៊ី លីន លេខាបក្សខេត្តគួយចូវ នៅសណ្ឋាគារ Guizhou Park Hotel Guiyang ក្នុងខេត្តគួយចូវ។

សូមជម្រាបថា ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះផងដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំគណៈប្រតិភូ ទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យធំ និងទស្សនកិច្ចការិយាល័យអនុវត្តច្បាប់ នៃមន្ទីរសន្តិសុខសាធារណៈសង្កាត់គ័នសានហ៊ូ ខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print