ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣ខែ សីហា ឆ្នាំ២០១៦នេះកំលាំង នគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិតនិងមានការចូលរួមពីលោកនាយករដ្ឋបាលសាលាក្រុងបាវិតនិងចៅសង្កាត់រងបាវិតបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលនិងផ្ទះសំណាក់
...
ព្រមទាំងសណ្ឋាគារមួយចំនួននៅចំណុច ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀងហើយបានធ្វើការឃាត់និងបញ្ជួនខ្លួនជនជាតិវៀតណាមទាំង៩នាក់នេះទៅស្រុកកំណើតវិញនៅថ្ងៃទី៤ខែសីហាម្សិលមិញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ក្នុងការចុះត្រួតពិនិត្យនោះគឺចំនួន០៥គោលដៅក្នុងនោះផ្ទះជួលមានចំនួន០២ខ្នងនិងផ្ទះសំណាក់ចំនួន០៣កន្លែងជាលទ្ធផលបានរកឃើញជនអន្តោប្រវេសន៍ស្នាក់នៅខុសច្បាប់មានចំនួន០៩នាក់ក្នុងស្រី០៣នាក់ជាជនជាតិវៀតណាម។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ជនជាតិវៀតណាមចំនួន០៩នាក់នោះមានលិខតឆ្លងដែនចំនួន០៤នាក់ស្រី០២នាក់និងគ្មានលិខតឆ្លងដែនចំនួន០៥នាក់ក្នុងនោះស្រីម្នាក់។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនផងដែរ៕
ដោយ៖ យឹម សុថាន
...