សាររិះគន់របស់ប្រជាពលរដ្ឋធ្លាប់ជួបផ្ទាល់ នៅកន្លែងធ្វើលិខិតឆ្លងដែន (Passport) អានហើយចុកឈាម

ចែករំលែក៖

ភ្នំពេញ៖ ខាងក្រោមនេះ «នគរដ្រេហ្គន» សូមដកស្រង់ពីបណ្តាញទំនាក់ទំនងសង្គម Facebook ទាំងស្រុងដើម្បីឲ្យថ្នាក់ដឹកនាំអង្គភាពមួយនេះមានការកែសម្រួលការងារឬពិនិត្យមើលពិតជាបែបហ្នឹងមែនក៏យ៉ាងណា?

...

លោក Kím Jìñ Hø ៖ វាជាការពិតណាស់ ខ្ញុំឃើញផ្ទាល់ហើយ មានការអាណិតពួកគាត់ដែលឈរតំរង់ជួរនឹងណាស់ ធ្វើអោយលុយពេញថ្លៃ តែដូចយើងទៅសុំទានគេចឹង គួរតែគិតថាប្រទេសយើងធ្វើលិខិតឆ្លងដែន គឺថ្លៃជាងគេជាងឯង ប៉ុន្តែអត់សកម្មនឹងការងារទេ ម្នាក់ៗធ្វើការតាមអារម្មណ៍ផ្ទាល់ខ្លួន”។

Be Ya ៖ ពួកគាត់ភាគច្រើននិយាយចេញមកដូចគ្មានការរៀនសូត្រចឹង តាំងពីកន្លែងស្គេន ក្រយៅដៃដំបូង រហូតដល់ចប់ គ្មានអ្នកណាសម្តីល្អមួយ អាក្រក់ខ្លាំងណាស់មិនដឹងជាពួកគាត់គិតម៉េចទេ គ្នាទៅធ្វើគ្នាអោយលុយសោះ បើទៅសុំម៉ងខ្ញុំមិនថាទេ។

Bunthoeurn Shalom Sen ៖ នៅកន្លែងហ្នឹងខ្លាញ់ខ្លាំងណាស់ គ្រាន់តែ Copy មួយសន្លឹកវាយត្រា បញ្ជាក់សៀវភៅគ្រួសារ ថាត្រឹមត្រូវតាមច្បាប់ដើម ៥០០០រៀល មួយថ្ងៃរកបាន យ៉ាងតិចក៏៣០០ដុល្លាដែរ។

Deth Pisith ៖ ខ្ញុំនាំកូនទៅធ្វើម្សិលមិញ និយាយមិនទាន់ផុតពីមាត់ផង មានគេថតបង្ហោះបាត់ (និយាយពីចរិតវិញមេមធ្យម ងំកូនចៅ អានៅកន្លែងស្កែនក្រយៅដៃ មួយទៀតកន្លែងថត)ចរិតហួសថ្លែង ប្រហែលពួកគាត់គិតថា ពួកគាត់ហ្នឹងអស្ចារ្យហើយមើលទៅ។ បញ្ហាទាំងអស់នេះអាចកើតឡើងដោយភាពធូរលុងពីមេកើយ នឹងភាគច្រើនមន្រ្តីបម្រើការងារនេះ ចូលដោយបក្ខពួក ខ្សែអ្នកធំនេះជាដើម៕

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print