ការធ្វើកោសល្យវិច័យលើស្នាមមេដៃប្រជាពលរដ្ឋលើញត្តិរបស់CNRP មួយចំនួនមានភាពមិនប្រក្រតី

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលនៃការស្រាវជ្រាវនិងធ្វើកោសល្យវិច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិដាក់ទូលថ្វាយព្រះមហាក្សត្ររកឃើញថា មានភាពមិនប្រក្រតីមួយចំនួនដូចជាករណីមានស្នាមមេដៃតែគ្មានមនុស្ស អ្នកខ្លះមានឈ្មោះតែផ្តិតលើសពីមួយដង ខ្លះទៀតឈ្មោះតែម្នាក់ផ្តិតមេដៃដល់៨៨ដង ខ្លះទៀតមានឈ្មោះផ្តិតមេដៃនិងអាសយដ្ឋាន ប៉ុន្តែពួកគាត់បានស្លាប់ពីមុនមកហើយ។

...

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំអគារS នៃទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ មួង សុធា ប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ។

លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា លទ្ធផលនៃការធ្វើកោសល្យវិច័យលើស្នាមមេដៃប្រជាពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិតាមការណែនាំពីក្រសួងមហាផ្ទៃ និងជាគោលការណ៍របស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មាធិការ ដើម្បីធ្វើការស្រាវជ្រាវ និងមានគណៈកម្មាការជាច្រើនទៀតគឺថ្នាក់ខេត្តជាជំនួយផង។ លោក ខៀវ សុភ័គ បញ្ជាក់ថា ខាងគណបក្សសង្គ្រោះជាតិលើកឡើងពីញត្តិរបស់ខ្លួនដាក់ទូលថ្វាយព្រះមហាក្សត្រមានចំនួន១៨ដុំ មកពី២៥រាជធានី-ខេត្ត ស្មើនឹង១.៧៣០.១៤៥នាក់ ប៉ុន្តែជាលទ្ធផលពិនិត្យជាក់ស្តែងគណៈកម្មាធិការពិនិត្យឃើញក្នុងចំណោមញត្តិទាំង១៨ដុំ មានតែ២១រាជធានី-ខេត្តប៉ុណ្ណោះ ក្នុងនោះមានឈ្មោះ១៦៩.៦០៣នាក់។ ចំពោះការផ្ទៀងផ្ទាត់គឺមានឈ្មោះ និងមានមេដៃពិតប្រាកដចំនួន១៤២.៦៥០នាក់ ហើយមានឈ្មោះមានស្នាមមេដៃ ប៉ុន្តែអត់អាសយដ្ឋានមានចំនួន២៦.៩៥៣នាក់។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា បាតុភាពមិនប្រក្រតីដែលកើតមាននៅតាមមូលដ្ឋានគឺផ្តើមចេញពីសកម្មជនរបស់គណបក្សសង្គ្រោះជាតិថ្នាក់ឃុំ និងសង្កាត់ ពួកគាត់បានដើរបំផុសបំផុល លួងលោមប្រជាពលរដ្ឋដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខ្លះទៀតមិនយល់ពីខ្លឹមសារដោយសារគាត់មិនចេះអក្សរ ពួកគាត់ខ្លះទៀតត្រូវបានខាងសកម្មជនគណបក្សសង្គ្រោះជាតិប្រាប់ថា ផ្តិតមេដៃសុំជំនួយ ធ្វើផ្លូវ ជីកស្រះ ឬឲ្យទំនិញចុះថ្លៃជាដើម។ ដូច្នេះករណីនេះត្រូវបានអាជ្ញាធរធ្វើការពន្យល់ទៅពួកគាត់ឲ្យបានដឹង និងបានហៅសកម្មជនដែលបំផុសបំផុលយកមកធ្វើការសាកសួរ ធ្វើជាកំណត់ហេតុ និងអប់រំមានចំនួន២៥១នាក់ ដែលគាត់ទទួលស្គាល់រាល់កំហុសក្នុងការបំផុសបំផុលនេះ។

លោក ខៀវ សុភ័គ បានបន្តទៀតថា ទន្ទឹមនឹងរកឃើញនៅភាពមិនប្រក្រតីដោយលទ្ធផលស្រាវជ្រាវរួចមក យើងក៏បានទទួលនូវពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន១២៧នាក់ ក្នុងនោះមានស្រី៧៥នាក់ បានប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិថា បានបោកប្រាស់ពួកគាត់ឲ្យផ្តិតមេដៃ។

លោកបានបន្តថា ជាលទ្ធផលពិនិត្យរកឃើញឈ្មោះអ្នកដែលផ្តិតមេដៃចំនួន១.៦២៣នាក់ ផ្តិតមេដៃ តែគ្មានវត្តមាននៅក្នុងមូលដ្ឋាន និងគ្មានឈ្មោះ ខ្លះទៀតមានចំនួន៤៤៥នាក់ បានផ្ទេរចេញពីលំនៅដ្ឋាន និង៧៨នាក់ជាឈ្មោះមនុស្សស្លាប់។ ដូច្នេះឃើញថាការស្រាវជ្រាវរកឃើញមានមនុស្ស៤៣នាក់បានផ្តិតលើសពីមួយដង ខ្លះទៀតស្នាមមេដៃមួយផ្តិតរហូតដល់៨៨នាក់ ហើយបុគ្គលខ្លះតែម្នាក់ឯងប្រើប្រាស់ម្រាមដៃផ្តិតដល់ទៅ៧ដង។

នាយឧត្តមសេនីយ៍ កង សុខន បានបញ្ជាក់ថា ករណីស្រាវជ្រាវរបស់គណៈកម្មាធិការដែលបានបំពេញការងាររបស់ខ្លួនគឺ មានការទទួលខុសត្រូវខ្ពស់ ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ករណីរកឃើញថា មានបទល្មើស ពីព្រោះគណៈកម្មាធិការបង្កើតឡើងដោយក្រសួងមហាផ្ទៃ ឯក្រសួងមហាផ្ទៃក៏យោងតាមបញ្ជាពីរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏ធ្វើតាមសំណើព្រះមហាក្សត្រដូច្នេះមិនមែនជារឿងដែលស៊ើបអង្កេតហើយមិនមានចំណាត់ការនោះឡើយ ប៉ុន្តែជាលទ្ធផលយ៉ាងណានោះនិងបង្ហាញនៅពេលក្រោយ៕

sor (6) sor (2) sor (5) sor (7) sor (3) sor (1)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print