ភ្នំពេញ ៖ រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុនសម្បត្តិមានហេង បេីកបរដោយបុរសម្នាក់បានគេចពីរថយន្តមួយគ្រឿងទៀតក៏ឡេីងលើខឿនផ្លូវបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត ។ ហេតុការណ៍នេះបានកេីតឡេីងកាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបពេទ្យជោរៃ តាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡេីងដោយបុរសម្នាក់បានបេីករថយន្តក្រឡុកសុីម៉ងត៍ ក្បាលពណ៌ក្រហម លាយស ពាក់ផ្លាកលេខភ្នំពេញ 5A-3349 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច ដោយអ្នកបេីកបរងោកមួយភាំង បេីកភ្នែកឡេីងឃេីញមានរថយន្តផ្សេងនៅខាងមុខក៏បួងចង្កូតរថយន្តទៅខាងឆ្វេងឡេីងលើខឿនថ្មពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យរថយន្តគាបជាប់រងការខូចខាត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានសហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយគ្នាបន្តតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ