រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុន​ សម្បត្តិ​មានហេង បេីកគេចរថយន្តផ្សេងឡេីងលើខឿនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុន​សម្បត្តិ​មានហេង​ បេីកបរដោយបុរសម្នាក់​បានគេចពីរថយន្តមួយគ្រឿងទៀតក៏ឡេីងលើខឿនផ្លូវបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤​ នៅចំណុចភ្លើងស្តុបពេទ្យជោរៃ តាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។

​   តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បង្កឡេីងដោយបុរសម្នាក់​បានបេីករថយន្តក្រឡុកសុីម៉ងត៍​ ក្បាលពណ៌ក្រហម​ លាយស​ ពាក់ផ្លាកលេខភ្នំពេញ​ 5A-3349 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ក្នុងទិសដៅពីកើតទៅលិច​ ដោយអ្នកបេីកបរងោកមួយភាំង បេីកភ្នែកឡេីងឃេីញមានរថយន្តផ្សេងនៅខាងមុខក៏បួងចង្កូតរថយន្តទៅខាងឆ្វេងឡេីងលើខឿនថ្មពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យរថយន្តគាបជាប់រងការខូចខាត​ ។
​      ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានសហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រង់ចាំដោះស្រាយគ្នាបន្តតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print