ខេត្តសៀមរាប៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សូមមេត្តាកុំយល់ច្រឡំឱ្យសោះថា កំពុងផលិតគ្រាប់បែកដាក់យន្តហោះទៅទម្លាក់ធ្វេីសង្គ្រាមស្អីនោះ តាមពិតកំពុងរៀបចំសំបកគ្រាប់បែកក្រោយពីកាត់បំបែកនិងដោះបន្សាបជាតិផ្ទុះរួចរាល់ដោយសុវត្ថិភាពហេីយនោះ យកមករៀបចំដាក់តាំងបង្ហាញសំបកគ្រាប់បែកទាំងនេះ នៅសារមន្ទីរតេជោសន្តិភាពស្ថិតនៅខេត្តសៀមរាប!! ។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ លោកអគ្គនាយកស៉ីម៉ាក់ បានឱ្យដឹងដែរថា៖ សារមន្ទីរតេជោសន្តិភាពស្ថិតនៅស្រុកបាគង ខេត្តសៀមរាប កំពុងតែជំរុញការសាងសង់និងរៀបចំរុះរេីដាក់តាំងពិព័រណ៍ឱ្យកាន់តែទំនេីបទាន់សម័យAI! សារមន្ទីរសន្តិភាព អាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយៈពេលចុងក្រោយនៃសម័យទំនេីបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ! ដែលសង្គ្រាមនោះភាគច្រេីនកេីតឡេីងដោយការបែកបាក់ក្នុងសង្គមជាតិសាសន៍ខ្លួនឯង តាមការញុះញង់ពីជាតិសាសន៍ខាងក្រៅទាំងជិតទាំងឆ្ងាយផង និងការចុះខ្សោយនៃជំនឿទុកចិត្តប្រាជ្ញាស្មារតីខាងក្នុងពូជសាសន៍ខ្លួនឯងផង ដោយបាត់បង់នូវភាពម្ចាស់ការ(ownership) និងតែងតែឱ្យតម្លៃជ្រុលហួសហេតុទៅលេីបរទេសស្ថិតនៅឆ្ងាយនិងភ័យខ្លាចបាក់ស្មារតីជាមួយបរទេសនៅក្បែរខ្លួនដោយសារកត្តាប្រមោលប្រវត្តិសាស្ត្រនៃការរំលោភបំពាន!!
ដូចនេះការបង្កេីតនូវភាពមន្ទិលសង្ស័យភាពមិនទុកចិត្តគ្នា ការបន្សាបអំណាចរដ្ឋ និងបង្កេីតវប្បធម៌លាបពណ៌គ្នាងាយផ្ទុះឡេីង បន្ថែមលេីនេះដោយសារការប្រព្រឹតិ្តមិនល្អរបស់មន្ត្រីខ្លះ អ្នកមានទ្រព្យខ្លះ ដែលទង្វេីទាំងនោះប៉ះពាល់ដល់ផលប្រយោជន៍រាស្ត្រទន់ខ្សោយ សម្បតិ្តរដ្ឋ និងការដំណេីរការយុត្តិធម៌សង្គមនៅមានកំរិតផងនោះ…..ជាដេីម។ល៕ដោយ៖តារា