ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើ​នត្រូវ​បានដុតបំផ្លាញចោលនិងលែងត្រីចម្រុះប្រហែល៥០គីឡូក្រាម​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ មន្ទីបរិស្ថានខេត្តសៀមរាប​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម ចុះល្បាតនៅចំណុចថ្នល់ចម្ការសណ្តែក ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទល្មើសច្បាប់។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ក៏ចាប់យកបានក្បាលបចំនួន៦គ្រឿង របាំងសាច់អួនប្រវែង៥០០ ម៉ែត្រ លូស្បៃមុងចំនួន៨គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៦០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៤០០ដើម និងលែងត្រីចម្រុះចំនួនប្រហែល៥០គីឡូក្រាម។

...

ក្រោយដកហូតបាន​វត្ថុតាង​បទល្មើស​នេសាទ​ខុសច្បាប់​ មន្រ្តីជំនាញ​ក៏ដុត​កម្ទេចចោលរបាំងសាច់អួន​ ស្បៃមុងនៅនិងកន្លែង​កេីត​ហេតុ​តែម្តង​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print