លោកឧត្តមសេនីយ៍ទោខាន់ លីណា ត្រូវបានបន្ថយឋានន្តរស័ក្តិ មកត្រឹមពលបាលត្រី

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ទោ ខាន់ លីណា មកត្រឹមថ្នាក់ពលបាលត្រីវិញ នៅក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។

ដូច្នេះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា
ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមជម្រាបថា​ លោកឧត្តមសេនីយ៍ទោ ខាន់ លីណា គឺជាអតីតប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។

...

ខាងក្រោមនេះជាព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ទោ ខាន់ លីណា៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print