ខេត្តសៀមរាប៖ មន្ទីបរិស្ថានខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម ចុះល្បាតនៅចំណុចថ្នល់ចម្ការសណ្តែក ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទល្មើសច្បាប់។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញក៏ចាប់យកបានក្បាលបចំនួន៦គ្រឿង របាំងសាច់អួនប្រវែង៥០០ ម៉ែត្រ លូស្បៃមុងចំនួន៨គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៦០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៤០០ដើម និងលែងត្រីចម្រុះចំនួនប្រហែល៥០គីឡូក្រាម។
...
ក្រោយដកហូតបានវត្ថុតាងបទល្មើសនេសាទខុសច្បាប់ មន្រ្តីជំនាញក៏ដុតកម្ទេចចោលរបាំងសាច់អួន ស្បៃមុងនៅនិងកន្លែងកេីតហេតុតែម្តង៕ដោយ៖តារា