យោងតាមទស្សនាវដ្តី Forbes ប្រទេសរុស្ស៊ីចំណាយប្រាក់ចំនួន 1.1 ពាន់លានដុល្លារលើការផលិតមីស៊ីល និង 100 លានដុល្លារលើការផលិតយន្តហោះគ្មានមនុស្សបើកជារៀងរាល់ខែ ។
ទស្សនាវដ្ដី Forbes បានដកស្រង់ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ដែលបាននិយាយថា អត្រាផលិតជាមធ្យមនៅក្នុងប្រទេសរុស្ស៊ីគឺ 132 – 171 គ្រាប់ក្នុងមួយខែ។
ក្នុងនោះ រុស្ស៊ីចំណាយ ៥៨៥ លានដុល្លារក្នុងមួយខែលើការផលិតកាំជ្រួចមីស៊ីល Kh-101 និង ២២៨ លានដុល្លារលើការផលិតកាំជ្រួច Kalibr ។ ជាមធ្យម ឧស្សាហកម្មការពារជាតិរុស្ស៊ីផលិតកាំជ្រួចប្រភេទនេះ ៤៥ និង ៣៥ ក្នុងមួយខែៗ។
លើសពីនេះ រុស្ស៊ីចំណាយប្រាក់៣៨លានដុល្លារ និង១៣លានដុល្លារជារៀងរាល់ខែសម្រាប់មីស៊ីល Iskander-K និង Oniks ។ បរិមាណផលិតកាំជ្រួចទាំងនេះមានចំនួនតិចណាស់បើធៀបនឹងកាំជ្រួចនាវាផ្សេងទៀតគឺ ១០ – ១៥ និង ១០ គ្រាប់ក្នុងមួយខែ។
សម្រាប់ការផលិតកាំជ្រួចមីស៊ីល Iskander-M និង Kinzhal រុស្ស៊ីបានចំណាយប្រាក់ចំនួន ១៣៥ លានដុល្លារ និង ៦០ លានដុល្លារ។ ក្នុងចំណោមនោះ កាំជ្រួច Iskander ប្រហែល 45 ដើម និងកាំជ្រួច Kinzhal ដល់ទៅ 6 គ្រាប់នឹងត្រូវផលិតជារៀងរាល់ខែ។
ប្រទេសរុស្ស៊ីក៏ត្រូវបានគេនិយាយថាបានចំណាយប្រហែល 100 លានដុល្លារក្នុងមួយខែដើម្បីផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហារច្រើនជាង 500 គ្រឿង។
នៅក្នុងការអភិវឌ្ឍពាក់ព័ន្ធមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរាយការណ៍កាលពីថ្ងៃទី 22 ខែកញ្ញាថា ក្នុងរយៈពេលមួយសប្តាហ៍ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនជាមួយនឹងគ្រាប់បែក KAB និងយន្តហោះគ្មានមនុស្សបើក។ រុស្ស៊ីបានដាក់ពង្រាយគ្រាប់បែកនាំផ្លូវជាង ៩០០ គ្រាប់ យន្តហោះដ្រូន Shahed ប្រមាណ ៤០០ គ្រឿង និងកាំជ្រួចជិត ៣០ គ្រាប់គ្រប់ប្រភេទ៕ ដោយធីរីណា
រូបថត: tienphong