មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមជូន ដំណឹងស្ដីពីការផ្អាកចរាចរណ៍ ធ្វើដំណើរជាបណ្ដោះ អាសន្នស្ពានអង្គរបាន

ចែករំលែក៖

ខេត្តកំពង់ចាម÷ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន និងបើកចរាចរណ៍១ម៉ោងម្តងៗ(ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច) ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ មេត្តាជ្រាបថា ៖ ដោយស្ពានអង្គរបានបច្ចុប្បន្នទ្រុឌទ្រោមខ្លាំង និងត្រូវជួសជុលឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារធ្វើការជួស ជុល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សូមបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន ។ ហើយបើកចរាចរណ៍មួយម៉ោងម្តងៗ (ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច) ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម២៨+៤០០ ដែលស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ម្យ៉ាងវិញទៀត សូមសាធារណជនជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ ធ្វើការបញ្ចៀសចរាចរណ៍ទៅផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧ វិញ ដើម្បីកុំឱ្យកកស្ទះចរាចរណ៍ ។

...

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្ត ដើម្បីកុំឱ្យកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារធ្វើការជួសជុលស្ពានឡើងវិញ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print