អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព៍ត៌មានអំពីការដែលស្ថានភាពលីបង់-អ៊ីស្រាអែល និងស្ថានភាពអ៊ីរ៉ង់-អ៊ីស្រាអែលឡើងកម្តៅ

ចែករំលែក៖

អន្តរជាតិ ៖ នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសាព័ត៌មានអំពីការដែលស្ថានភាពរវាងលីបង់និងអ៊ីស្រាអែល និងស្ថានភាពរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលកំពុងឡើងកម្តៅ។

 

អ្នកកាសែតសួរថា៖ នៅថ្ងៃទី១ ខែតុលា អ៊ីស្រាអែលបានធ្វើសកម្មភាពយោធានៅតំបន់ភាគខាងត្បូងលីបង់។ ព្រឹកព្រលឹមថ្ងៃទី២ ខែតុលា អ៊ីរ៉ង់បានវាយប្រហារទៅលើអ៊ីស្រាអែល។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

 

      អ្នកនាំពាក្យបានថ្លែងថា ភាគីចិនព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះភាពចលាចលនៃស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា ប្រឆាំងទង្វើបំពានអធិបតេយ្យភាពទឹកដី សន្តិភាពជាតិ និងបូរាណភាពទឹកដីរបស់លីបង់ ប្រឆាំងការធ្វើឱ្យជម្លោះកាន់តែផុយស្រួល និងធ្វើឱ្យការប៉ះទង្គិចកាន់តែធ្ងន់ធ្ងរ។ ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសធំដែលមានឥទ្ធិពលដើរតួនាទីមានលក្ខណៈស្ថាប្យាករយ៉ាងប្រាកដប្រជា ចៀសវាសកុំឱ្យស្ថានភាពធ្លាក់ក្នុងភាពចលាចលថែមមួយកម្រិតទៀត។ ភាគីចិនសម្គាល់ថា ការឈប់បាញ់គ្នាក្នុងតំបន់ហ្កាហ្សាមិនដែលត្រូវបានសម្រេច គឺជាប្រភពដើមនៃភាពចលាចរលលើកនេះក្នុងតំបន់ហ្កាហ្សា បណ្តាភាគីគួរសម្រេចការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយឱ្យបានឆាប់ និងយូរអង្វែង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print