ខេត្តឧត្ដរមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្តឧត្ដរមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែតុលា ឆ្នាំ២០២៤នេះថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានបញ្ជូនខ្លួនក្មេងទំនើងចំនួន ០២ក្រុម មានគ្នា០៨នាក់ ទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបង្ហាញមុខជាសាធារណៈ ។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោ ១៦:០០នាទី មាករណី ហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម នៅចំណុចលូបង្ហៀរត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង និងនៅចំណុចអូទឹកចោល ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
បន្ទាប់ពីទទួលបានពត៌មានភ្លាម លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្តឧត្ដរមានជ័យ បានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ខឿន វណ្ណា ហៅ ប៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង មុខរបរ: កសិករ ២-ឈ្មោះ ឈៀ ចយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង មុខរបរ: កម្មករ ៣-ឈ្មោះ ឈៀ ចិន ហៅ ពក ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង មុខរបរ: កសិករ ៤-ឈ្មោះ ផល ឆយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង មុខរបរ: កម្មករ ៥- ឈ្មោះ ភឿម សៅនាថ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។ ៦- ឈ្មោះ ត្រុក ប៊ុនចាន់ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។
៧- ឈ្មោះ នួន ចាន់ថន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។ ៨- ឈ្មោះ លឹម វិឆៃ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។
បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕