ប្រហែសបាត់ ប្រយ័ត្នគង់.! ចូលទិញកាហ្វេមិនដកកូនសោម៉ូតូ ត្រូវជនឆ្លៀតឱកាសឡេីងបញ្ឆេសជិះ រត់ តែត្រូវសមត្ថកិច្ចឃាត់ប្រគល់ឲ្យម្ចាស់ដេីមវិញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធារណៈនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ មុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធបទល្មើសអំពើ លួច(ម៉ូតូ) កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី ត្រង់ចំណុចខាងមុខហាងលក់កាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គង់ សុខុន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុបខរបរអាចារ្យវត្ត ទីលំនៅផ្ទះលេខ៣៨ ផ្លូវលំ ភូមិ ព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ជឿន តុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ស្លាត ឃុំលើដែក ស្រុកកោះធំ ខេត្តកណ្តាល ។
សម្ភារ:បាត់បង់៖ គ្មាន , រីឯវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1DH-5095 មានលេខតួនិងលេខម៉ាស៊ីន9567852 ចំនួន០១គ្រឿង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះឈ្មោះ គង់ សុខុន ភេតប្រុស អាយុ៦៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1DH-5095 មានលេខតួនិងលេខម៉ាស៊ីន9567852 ចេញពីវត្តកំពែងស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅទិញកាហ្វេ ស្ថិតនៅភូមិគោក បន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលជនរងគ្រោះជិះម៉ូតូទៅដល់ហាងកាហ្វរ ជនរងគ្រោះក៏បានឈប់ម៉ូតូម៉ាកខាងលើនៅខាងមុខ រួចក៏ដើរចូលទៅទិញកាហ្វេដោយមិនបានដកកូនសោរម៉ូតូចេញពីម៉ូតូ ពេលជនរងគ្រោះកំពុងទិញកាហ្វេ ស្រាប់តែឃើញជនសង្ស័យឈ្មោះ ជឿន តុង ភេទប្រុស អាយុ២៤ឆ្នាំ បានឡើងជិះលើម៉ូតូរបស់ជនរងគ្រោះ រួចកាច់សោរម៉ូតូបញ្ឆេះជិះចេញ ទើបជនរងគ្រោះរត់ទៅចាប់ករអាវជាប់ ហើយស្រែកចោរៗ រួចជនសង្ស័យក៏បានបើកម៉ូតូអូសជនរងគ្រោះពីកន្លែងកើតហេតុ ប្រហែល១៥ម៉ែត្រ បណ្តាលឲ្យរបួសស្រាល ត្រូវដៃនិងជង្គង់ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស កំពុងជិះម៉ូតូល្បាតនៅក្បែរកន្លែងហេតុស្រាប់ ក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើបានត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅ ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1DH-5095 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print