នគរបាលខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនក្មេងទំនើងចំនួន ៨នាក់ ករណីវាយតប់គ្នា បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្តឧត្ដរមានជ័យ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២៤នេះថា​ កម្លាំងនគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ បានបញ្ជូនខ្លួនក្មេងទំនើងចំនួន ០២ក្រុម​ មានគ្នា០៨នាក់​ ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បានបង្ហាញ​មុខ​ជាសាធារណៈ​ ។

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោ ១៦:០០នាទី មាករណី ហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម នៅចំណុចលូបង្ហៀរត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង និងនៅចំណុចអូទឹកចោល ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

បន្ទាប់ពីទទួលបានពត៌មានភ្លាម លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្តឧត្ដរមានជ័យ បានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ខឿន វណ្ណា ហៅ ប៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង មុខរបរ: កសិករ ២-ឈ្មោះ ឈៀ ចយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង មុខរបរ: កម្មករ ៣-ឈ្មោះ ឈៀ ចិន ហៅ ពក ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង មុខរបរ: កសិករ ៤-ឈ្មោះ ផល ឆយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង មុខរបរ: កម្មករ ៥- ឈ្មោះ ភឿម សៅនាថ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។ ៦- ឈ្មោះ ត្រុក ប៊ុនចាន់ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។
៧- ឈ្មោះ នួន ចាន់ថន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។ ៨- ឈ្មោះ លឹម វិឆៃ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់តុលាការ​ ដេីម្បី​ចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print