មន្ទីររៀបចំដែនដីខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ចែករំលែក៖

ខេត្តរតនគិរី៖ លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការតំណាងលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តរតនគិរី នៅសាលប្រជុំអគារ(D)សាលាខេត្តរតនគិរី ។

,លោក សូ ខនឬទ្ធីគុណ បានស្នើដល់អាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធចូលរួមសហការជាមួយមន្ទីរជំនាញឱ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ។

លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួនក្នុងការជំរុញការអនុវត្តការងារឱ្យបានកាន់តែប្រសើរ មានប្រសិទ្ធភាព ស្របតាមទិសដៅនៃយុទ្ទសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដូចជា៖

* ជំរុញការលើកទឹកចិត្តជូនដល់មន្ត្រីដែលខិតខំបំពេញការងារ
* ជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
* ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីរដ្ឋឱ្យបានចប់។
* ជំរុញការចែកបណ្ណជូនប្រជាពលរដ្ឋ។
* ជំរុញការដោះស្រាយវិវាទដីធ្លី។
* ជំរុញការធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីទូទាំងខេត្ត។

* ជំរុញការគ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត សំណង់លើដីសាធារណៈរបស់រដ្ឋ និងសំណង់សាងសង់ខុសលិខិតអនុញ្ញាត។
* ជំរុញការធ្វើបច្ចុប្បន្នភាព ទីតាំងលំនៅឋានបណ្តោះអាសន្ននៅលើដីសាធារណៈ និងដីឯកជនរបស់រដ្ឋ។
* ជំរុញការគិតគូរដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងអតីតកងកម្លាំងប្រដាប់អាវុធ តាមរយៈការធ្វើសម្បទានដីសង្គមកិច្ច។

លោក សូ ខនឬទ្ធីគុណ បន្ថែមថា រាល់ដំណើរការកំណែទម្រង់ត្រូវធ្វើឱ្យបានខ្លាំងស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កា ដោយអនុវត្តតាមអភិក្រមរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាតិ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព» ដើម្បីដោះស្រាយនូវកង្វល់ និងការថ្នាំងថ្នាក់របស់ប្រជាជនព្រមទាំងបង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជននៅគ្រប់ផ្នែកគ្រប់ថ្នាក់ នៅមូលដ្ឋានឱ្យមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងដាច់ខាត។

...

ត្រូវធ្វើជាគំរូ ធ្វើពីលើចុះក្រោម និងពីក្រោមឡើងលើព្រមគ្នាឱ្យក្លាយជាចលនារួមដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងនោះថ្នាក់លើត្រូវធ្វើគំរូដល់ថ្នាក់ក្រោម ចាត់ទុកការកែទម្រង់ គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវអនុវត្តដោយភ្ញាក់រលឹក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងជូនប្រជាជន និងវិស័យឯកជន ក៏ដូចជាកិច្ចសហការអភិវឌ្ឍលើគ្រប់វិស័យ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print