Update: រថយន្តតារាសម្តែង អែនឌី បើកបញ្ច្រាសទិស បុកម៉ូតូ១គ្រឿងបណ្ដាលឲ្យបាក់ជើង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យភ្ញាក់ផ្អេីលបន្ទាប់ពី មានគេអះអាងថាតារាសម្តែង និងជាតារាចម្រៀង លោក អែនឌី រួមជាមួយតារា សម្តែងស្រីសិចស៊ីកញ្ញា បេនីយ៉ាំង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារពួកគេបានបេីករថយន្តកាមរីហ៊ាយប្រ៊ឺត១គ្រឿងទៅបុកជាមួយម៉ូតូ១គ្រឿងបណ្ដាលឲ្យយុវជនម្នាក់បាក់ជើង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីនេះ បានកេីតឡេីង កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ លេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងទៀតថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរខាងលេីនេះ ម៉ាកកាមរីហ៊ាយប្រ៊ឺត ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-2582 បានបុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បណ្តាលឲ្យបុរសរងគ្រោះរបួសធ្ងន់ ។

មន្រ្តីដដែរបានបន្តទៀតថា អ្នកបេីករថយន្តនោះគឺ លោក អែនឌី បើកបរ តាមផ្លូវលេខ៦៣ (ផ្លូវឯកទិស) ក្នុងទិសដៅបញ្ច្រាសទិស ក្បែរផ្សារសីុឡឹប ក៏ជ្រុលទៅបុកយុវវ័យម្នាក់កំពុងជិះម៉ូតូ ចំពីមុខយ៉ាងពេញទំហឹងតែម្តង ហេីត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកេីតហេតុ តារាសម្តែង អែនឌី បានចុះមកដោះស្រាយជាមួយជនរងគ្រោះ រួមនិងសមត្ថកិច្ចរហូតដល់២រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ តែដោយសារជនរងគ្រោះរបួសធ្ងន់ មិនទាន់ដោះស្រាយចប់ ទេីបសមត្ថកិច្ចជំនាញយករថយន្ត និងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមក្រោយ៕ស ដារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print