មនុស្ស​ ១៨.០០០នាក់ត្រូវបានចាប់ខ្លួនក្រោយរដ្ឋប្រហារមិនបានសម្រេចអាចប្រឈមនិងការប្រហារជីវិត

ចែករំលែក៖

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថានឹងអនុវត្តច្បាប់ប្រហារជីវិតឡើងវិញក្រោយពេលបោះបង់ចោលជាង១០ឆ្នាំកន្លងមក។

មានប្រសាសន៍នៅមុខមហាជនក្នុងតំបន់កំពុងផែអ៊ីស្តង់ប៊ុល ក្នុងមហាបាតុកម្មប្រឆាំងនិងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០៧ ខែសីហា លោកអីដូហ្គាន បញ្ចាក់ថា លោកនិងអនុវត្តច្បាប់ប្រហារជីវិត្តឡើងវិញក្រោយបោះបង់ចោលជាង១០ឆ្នាំកន្លងមក។ លោកអ៊ែរដូហ្កាន បានបញ្ចាក់ថា អ្នកដែលចូលរួមធ្វើរដ្ឋប្រហារ ១៨.០០០នាក់អាចនឹងត្រូវបាត់បង់ជីវិត។

ពលរដ្ឋប្រឆាំងនិងការធ្វើរដ្ឋប្រហារបានប្រមូលផ្តុំគ្នានៅតំបន់ Yenikapi ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្ហាញពីប្រទេសទួរគីឯកភាពក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា ។ មានប្រសាសន៍ទៅកាន់ពលរដ្ឋប្រធានាធិបតីអ៊ែរដូហ្កាន បានបញ្ចាក់ថា លោកនឹងបោសសម្អាតក្រុមអ្នកគាំទ្រលោក Fethullah Gulen ជាមេក្លោងរដ្ឋប្រហារកំពុងតែភៀសខ្លួននៅក្រៅប្រទេស។

លោកអ៊ែរដូហ្កាន បញ្ចាក់ថា លោកបានគាំទ្រដល់ពលរដ្ឋក្នុងការអនុវត្តច្បាប់ប្រហារជីវិតឡើងវិញ។ លោកបញ្ចាក់ថា លោកនឹងចុះហត្ថលេខាក្លាយជាច្បាប់ភ្លាមៗក្រោយរដ្ឋសភាអនុម័តនោះ។ ល្ងាចថ្ងៃអាទិត្យនេះ ប្រជាជនទួគីរាប់លាននាក់ត្រៀមធ្វើមហាបាតុកម្ម នៅក្រុងអ៊ីស្តង់ប៊ុល ប្រឆាំងរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ។ អាជ្ញាធរបានរៀបចំឲ្យមានមធ្យោបាយធ្វើដំណើរឥតគិតថ្លៃដល់ពលរដ្ឋគ្រប់រូ ដែលចូលរួមបាតុកម្ម។ ប្រធានាធិបតីអ៊ែរដូហ្កាន បានអញ្ជើញបក្សប្រឆាំងជាតិជ្រុលនិយមដែលគាំទ្ររូបលោកឲ្យចូលរួមមហាបាតុកម្មនេះដែរ។

មហាបាតុកម្មធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនេះតាមការអំពាវនាវរបស់ប្រធានាធិបតីអ៊ែរដូហ្កាន នៅទីលានយេនីកាពី មាត់សមុទ្រម៉ាម៉ារ៉ា នៅភាគខាងលិចក្រុងអ៊ីស្តង់ប៊ុល។ ទិសដៅចំបងនៃបាតុកម្ម គឺដើម្បីប្រឆាំងរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ប្រឆាំងនឹងលោកហ្វេទូឡា ហ្គូឡេន ដែលរងការចោទប្រកាន់ថា ជាមេក្លោងរដ្ឋប្រហារ។

ប្រធានាធិបតីអ៊ែរដូហ្កាន ចង់ឲ្យប្រជាជនបាតុកម្មបង្ហាញការគាំទ្រដល់រដ្ឋាភិបាលលោក ដែលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជួយឲ្យប្រជាជនក្រីក្របានមកបាតុកម្មនឹងគេនៅថ្ងៃអាទិត្យនេះដែរ អាជ្ញាធរបានរៀបចំឲ្យមានមធ្យោបាយធ្វើដំណើរឥតគិតថ្លៃ និងបាយទឹកសម្រាប់ប្រជាជនគ្រប់រូប។

រដ្ឋប្រហារមិនបានសម្រេចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ បានសម្លាប់មនុស្សជាង២៣០នាក់ ធ្វើឲ្យរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតពិបាកនឹងទទួលយក។ សូម្បីតែបក្សប្រឆាំងក៏មិនពេញចិត្តនឹងរដ្ឋប្រហារដែរ បើទោះជាគេមិនគាំទ្រលោកអ៊ែរដូហ្កាន ក៏ដោយចុះ។ តួកគីធ្លាប់រងការប៉ុនប៉ងរដ្ឋប្រហារចុងក្រោយគេនៅឆ្នាំ១៩៨០ ។ ក្រោយរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា កន្លងទៅទាហ៊ាន រដ្ឋអាជ្ញា មន្ត្រីគ្រប់ជាន់ថ្នាក់ ជាង៦ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ដកតំណែង ឬក៏ស្ថិតក្រោមការស៊ើបអង្កេតផ្លូវច្បាប់។

តាំងពីមានរដ្ឋប្រហារមក ៣សប្តាហ៍មកនេះ រៀងរាល់យប់ សកម្មជនគាំទ្រលោកអ៊ែរដូហ្កាន រាប់ពាន់នាក់បាននាំគ្នាចុះបាតុកម្ម នៅក្រុងអង់ការ៉ា និងក្រុងអ៊ីស្តង់ប៊ុល សំដែងការគាំទ្រដល់លោកអ៊ែរដូហ្កាន៕

1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print