ខេត្តកណ្តាល៖ គ្រឿងចក្រក្រុមហ៊ុន លោក សាំងស៊ូ ដែលបានធ្វើសកម្មភាព កាប់រំលោភដីបឹងសាធារណៈនៅចំណុច បឹងកំពង់ដំរីស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលត្រូវមន្ត្រីជំនាញរ៉ែនិងថាមពលចុះហាមឃាត់ឲ្យបិទសកម្មភាពកាប់រំលោភដីបឹងដែលកន្លង មកមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានថា ក្រុមហុ៊នលោកសាំងស៊ូខាងលើនេះបានកាប់បំផ្លាញដីបឹងគ្មានច្បាប់ ទម្លាប់ ។
ពលរដ្ឋសំណូមពរឲ្យធ្វើប៉ុណ្ណេះក្រុមហ៊ុនធ្វើដល់ប៉ុណ្ណោះដែលជាហេតុធ្វើឲ្យប៉ះពាល់បរិស្ថានផ្ទៃបឹង។ ការចុះហាមឃាត់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នៅ ចំណុចបឹងសាធារណៈ មួយកន្លែងស្ថិតក្នុងភូមិកំពង់ដំរី ឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល។
ក្នុងប្រត្តិបត្តិនេះដឹកនាំដោយលោកលី គន្ធា ប្រធានអន្តរវិស័យស្រុកខ្សាច់កណ្តាលនិងលោកហួនហាក់ប្រធានការិយាល័យ រ៉ែ និងថាមពលស្រុកខ្សាច់កណ្តាល ។
ក្នុងចំណាត់ការចុះហាមឃាត់នេះ លោក ហួន ហាក់ បានប្រាប់អ្នកយកព័ត៌ មានតាមទូរស័ព្ទថាក្រុមហ៊ុនគ្រឿងចក្ររបស់លោកសាំងស៊ូមិនមានច្បាប់ទម្លាប់ទេ មួយរយៈកាលកន្លងមកប៉ុន្តែដោយមាន ការអនុគ្រោះពីប្រជាពលរដ្ឋដែលធ្លាប់ឲ្យស្តារប្រឡាយចំនួន៧០០ម៉ែត្រយកធ្វើមេទឹកទើបក្រុមហ៊ុនគ្រឿងចក្រខាងលើចេះតែបំពានរហូតមក រហូតធ្វើឲ្យមានការភាន់ ច្រឡំដល់សមត្ថកិច្ចថាឃុបឃិតជាមួយឈ្មួញទៀតផង ។
លោក ហួន ហាក់ បានបញ្ជាក់ផងដែរថាក្រុមហុ៊នដែលចូលមកធ្វើអាជីវកម្មនៅទីនេះបើពុំមានច្បាប់អនុញ្ញាតទេអាជ្ញាធរស្រុកពិតជាពុំអនុញ្ញាតឡើយ ៕
ដោយ៖ ឡូ សំអាត