នាយករដ្ឋមន្ត្រីរុស្ស៊ីប្រឈមនឹងការចុះចេញពីតំណែង

ចែករំលែក៖

នាយករដ្ឋមន្ត្រីរុស្សីលោក ឌ្មីទ្រីមេដវេដេវ ដែលជាអតីតប្រធានាធិបតី រងកំនៀបយ៉ាងខ្លាំងពីពលរដ្ឋទាមទារឲ្យលោកចុះចេញពីដំណែង ក្រោយពេលដែលបានទូន្មានសាស្ត្រាចារ្យណាដែលតូចចិត្តនឹងប្រាក់ខែទាប ឲ្យទៅធ្វើការនៅកន្លែងផ្សេងទៅ ក្នុងគ្រាដែលសេដ្ឋកិច្ចជាតិកំពុងឆ្លងកាត់វិបត្តិពេញបន្ទុក ហើយកាលដែលនៅសល់តែមួយខែកន្លះសោះដល់ថ្ងៃបោះឆ្នោតរើសរដ្ឋសភានីតិកាលថ្មី។

ពលរដ្ឋជាងជាង១៦០.០០០នាក់ហើយ ដែលបានចុះហត្ថលេខាលើញត្តិទាមទារការលាលែងចេញពីមុខតំណែង។លោកនាយករដ្ឋមន្ត្រី មេដវេដេវ ថ្លែងថា៖ បើចង់រកលុយឲ្យបានច្រើននោះមានមិនខ្វះទេកន្លែងដ៏ល្អបវរ ជាទីដែលគេអាចរកលុយបានយ៉ាងលឿន ហើយគ្រាន់បើជាង។ លោកប្រមុខរដ្ឋាភិបាលរុស្ស៊ីក៏បន្ថែមថា ៖ សំនួរបែបនេះឧស្សាហ៍ត្រូវគេចោទសួរមកខ្ញុំ ប៉ុន្តែរបរជាគ្រូបង្រៀន ជាសាស្ត្រាចារ្យ គឺជាឧបនិស្ស័យ។ បើនរណាត្រូវការរកលុយឲ្យបានច្រើន នោះគឺមានរបរផ្សេងៗទៀតយ៉ាងច្រើន ឧទាហរណ៍វិស័យ Business ។

ចំណែកសេចក្តីនៃញត្តិដែលបើកកាលពីថ្ងៃទី០៤ ខែសីហា សម្រាប់ទទួលការចុះហត្ថលេខា ហើយគ្រាន់តែក្នុង២ថ្ងៃសោះ មានអង្គាសបានហត្ថលេខាជាង១៦ម៉ឺននាក់ទៅហើយ លើកឡើងថា រដ្ឋាភិបាលត្រូវតែដឹកនាំដោយមនុស្សដែលមានសមត្ថភាព មានចំណេះដឹង សុចរិត ហើយចេះខ្នះខ្នែងវៀងវៃចំពោះប្រទេសជាតិ ប៉ុន្តែឥឡូវស្ថានការណ៍ពិតគឺបញ្ច្រាស់ពីនេះសោះ។
 
តាមមតិហត្ថលេខីភាគច្រើន សម្តីលោក មេដវេដេវ រំលេចឲ្យឃើញពីការពេបជ្រាយបន្ទោសបង្អាប់ថា បើគ្រូបង្រៀនដក់ជាប់ដោយឧបនិស្ស័យ គឺគេអាចធ្វើការដោយសឹងមិនបាច់ទទួលប្រាក់ខែឬ? នេះជាការប៉ិនដោះសារមែនរបស់បុគ្គលដែលអសមត្ថភាពក្នុងការងារខ្លួន។ ដោយហេតុថា សម្តីលោក មេដវេដេវ គឺប្រមាថលើគ្រូបង្រៀនទាំងអស់នៅរុស្ស៊ី បានជាយើងអំពាវនាវលោកប្រធានធិបតីពូទីន ដកប្រមុខរដ្ឋាភិបាលរូបនេះចេញពីតំណែងខ្លួនទៅ៕

index

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print